ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រះមហាក្សត្រ ជាតួអង្គដែលតំណាងឱ្យរដ្ឋ ដូច្នេះការធ្វើឱ្យប៉ះពាល់ ឬរំលោភដល់ព្រះមហាក្សត្រ មានន័យថា ជាការធ្វើឱ្យប៉ះពាល់ដល់ជាតិយើង ។ ឧទាហរណ៍ នៅខាងសាសនាវិញ សម្តេច ប៉ាប ក្នុងសាសនាគ្រិស្ត គឺត្រូវបានគេចាត់ទុកថាជាបុគ្គលខ្ពស់បំផុតដែលមិនអាចរំលោភបាន ។ ម្យ៉ាងវិញទៀត ប្រទេសមួយចំនួនដូចជា ប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានាធិបតីបារាំង លោក ហ្សាក់ ស៊ីរ៉ាក់ នៅពេលដែលបញ្ចប់អាណត្តិជាប្រធានាធិបតី និងជាប្រមុខរដ្ឋ អាចប្រឈមជាមួយនឹងការចោទប្រកាន់ឱ្យចូលតុលាការ ។ ដោយឡែក ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាវិញ គឺជាព្រះប្រមុខរដ្ឋអស់មួយជីវិត ។