Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-10 09:08

មាគ៌ានយោបាយ យុទ្ធសាស្រ្ត និងយុទ្ធវិធីក្នុងការកំណត់ថ្លៃដោយមកពីក្រុមហ៊ុនភាគច្រើន ធ្វើប្រតិបត្តិការក្នុងបរិយាកាសនៃការប្រកួតប្រជែងបែបឯកាធិភាពក្រុមហ៊ុនមានការជ្រើសរើសមួយចំនួនយ៉ាងទូលំទូលាយទាក់ទងទៅនឹងមាគ៌ានយោបាយ យុទ្ធសាស្រ្តនិងយុទ្ធវិធីក្នុងការកំណត់ថ្លៃ ដែលបើកចំហរចំពោះក្រុមហ៊ុននោះ ។

ក. តម្លៃថោកៈ ក្រុមហ៊ុនខ្លះប្រើមាគ៌ានយោបាយតម្លៃថោក ធ្វើជាការទាក់ទាញដ៏សំខាន់របស់គេដោយបញ្ជាក់សង្កត់ថាយើងលក់មិនថ្លៃទេ ។ តម្លៃថោកគឺជាការទាក់ទាញរបស់ហាងលក់ចុះថ្លៃផ្សារទំនើប និងស្ថានីយ៍លក់សាំងឯករាជ ។ ផលិតផលខ្លះប្រើមាគ៌ានយោបាយកំណត់តម្លៃថោកសំរាប់ផលិតផលសំរាំងៈ

  • តម្លៃសំរាប់ផ្សព្វផ្សាយ តម្លៃសំរាប់ប្រកាសផ្សាយលក់គឺជាតម្លៃដែលកំណត់សំរាប់ជួយជំរុញការលក់ឲ្យដាច់ ហើយនឹងផ្តល់ឲ្យផលិតផលនូវមុខមាត់សំរាប់ការចរចារតម្លៃ ។
  • ការកំណត់ថ្លៃជ្រៀតចូល ថ្លៃជ្រៀតចូលគឹជាថ្ងៃដំបូងដែលថោកគេកំណត់ឡើងសំរាប់ធ្វើឲ្យផលិតផលមួយជ្រៀតចូលផ្សារបានយ៉ាងឆាប់រហ័ស ។

ខ. តម្លៃខ្ពស់ៈ ក្រុមហ៊ុនខ្លះយកចិត្តទុកដាក់ខ្លាំងលើថ្លៃខ្ពស់ទៅវិញ ។ នេះ​ប្រហែលជាមកពីគេលក់តែទំនិញដែលមានគុណភាពខ្ពស់ សេវាប្រសើរៗ រគេគ្រាន់តែព្យាយាមដើម្បីបានកំរៃជាអតិបរមាប៉ុណ្ណោះ ។ មាគ៌ានយោបាយថ្លៃខ្ពស់ក៏អាចប្រើសំរាប់ផលិតផលសំរាំងដែរ ។ ការអនុវត្តន៍ដាក់លាក់ខ្លះៗក្នងុការកំណត់តម្លៃគឺៈ

  • ថ្លៃលក់លើសគេៈ ថ្លៃលក់លើសគេ គឹជាថ្លៃខ្ពស់បើប្រៀបធៀប ដែលគេតែងតែប្រើសំរាប់ជួយរក្សារូបភាពគុណភាពខ្ពស់ឲ្យផលិតផលមួយ ។ ដើម្បីឲ្យរឿងនេះអាចប្រព្រឹត្តទៅបាន ផលិតផលត្រូវតែមានគុណភាពខ្ពស់ ហើយវាត្រូវតែដាក់លក់ក្នុងហាងចំណាន ។
  • ថ្លៃសំរុតៈ គឺជាថ្លៃពីដើមខ្ពស់ដែលក្រោយមកទៀតក៏ថយចុះក្នុងដំណាក់កាលបន្តបន្ទាប់ ។ មានអ្នកដែលចង់ឲ្យថ្លៃខ្ពស់ជានិច្ចដើម្បីបញ្ជាទិញឲ្យបានផលិតផលមុនគេ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login