ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បណ្តាញចែកចាយ គឺជាផ្លូវដែលរបស់របរត្រូវប្រកាន់យកនៅពេលដែលវាធ្វើចលនាពីអ្នកផលិតទៅកាន់អ្នកប្រើប្រាស់ ។ នៅពេលដែលរបស់របរធ្វើដំណើរឆ្ពោះទៅរកផ្សារ វាអាចកាត់តាមបណ្តាញចែកចាយយ៉ាងទូលំទូលាយដែលកើតឡើងដោយឈ្មួញកណ្តាលទាំងនោះអាចជាអ្នកលក់ដុំ ឬអ្នកលក់រាយដែលត្រូវបញ្ជូនទំនិញបន្តីរោងចក្រទៅកាន់អ្នកប្រើប្រាស់ ។
ទាំងអ្នកលក់ដុំ និងអ្នកលក់រាយ ពួកគេនឹងជួយបំពេញចន្លោះរវាងរោចក្រ និងអ្នកប្រើប្រាស់ដោយទាញយកចំណេញបន្តតាមរយៈបណ្តាញផ្នែកម៉ាឃីតធីង ។ និងបន្ថែមតំលៃឲ្យផលិតផលដោយបង្កើតសារៈប្រយោជន៍នៃពេលវេលា ទីកន្លែង និងកម្មសិទ្ធិ ។ និយាយឲ្យចំពួកគេសំដែងនាទីទិញ លក់ ដឹកនាំទុកដាក់ប្រថុយគ្រោះថ្នាក់ កំណត់ថ្លៃ និងព័ត៌មានអំពីទីផ្សារជាដើម ។