Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-11 01:30

ការជំរុញការលក់គឹជាសកម្មភាពជំរុញបំផុស អតិថិជន បុគ្គលិក ឬអន្តរការីទាំងអស់រួមមានៈ

  • ការតាំងពិពណ៌នៅទីតាំងសំខាន់ៗ មានការតាំងពិពណ៌ឬដាក់តាំងទំនិញនៅកន្លែងណាដែលអតិថិជនងាយឃើញ និងទំនិញដោយងាយស្រួលទិញ ។ វាតែងតែត្រូវបានតាំងជិតច្រកមនុស្សចេញចូល ដើម្បីជំរុញសន្ទុះការទិញ
  • ការផ្តល់គំរូផលិតផលៈ

  រួមមានការផ្តល់ផលិតផលដោយឥតគិតលុយ ទៅឲ្យអតិថិជនប្រើសាក ហើយសង្ឃឹមយ៉ាងម៉ាថា គេនិងទទួលយកនិងទិញប្រើនៅពេលក្រោយទៀត

  • ការផ្តល់ខណ្ឌប័ណ្ណៈ គឺផ្តល់ឲ្យអតិថិជននូវប័ណ្ណដែលអាចប្រើប្រាស់ប្តូរយកផលិតផល ដោយឥតគិតថ្លៃ ឬចុះថ្លៃជាភាគរយធៀបនិងថ្លៃធម្មតា
  • ការផ្តល់ជាអំណោយ

ៈ គឺជាការផ្តល់នូវអំណោយ ឬទំនិញជាពិសេសដោយឥតគិតថ្លៃជូនចំពោះអតិថិជនរបស់ខ្លួន

  • ការប្រកួតផ្សងសំណាងៈ គឺជារបៀបក្នុងការជំរុញលក់ម្យ៉ាង ដោយឲ្យអតិថិជនចូលរួមដោយផ្សងសំណាងចំពោះការចាប់ឆ្នោតយករង្វាន់អាចជាសាច់ប្រាក់ឬវត្ថុផ្សេងៗ ។ ការជំរុញការលក់ក៏ត្រូវបានផ្តល់គ្រឿងលើកទឹកចិត្តទៅឲ្យអន្តរការីម៉ាឃីតធីង ( អ្នកលក់ដុំ និងលក់រាយ ) ។ ប្រាក់ឧបត្ថម្ភលើការធ្វើការចែកចាយ និងការបញ្ចុះថ្លៃទៅឲ្យអ្នកលក់រាយជាគ្រឿងលើកទឹកចិត្តហិរញ្ញវត្ថុលើការស្តុកទុក និងជំរុញការលក់ផលិតផលរបស់រោងចក្រ ។ ការប្រឡងប្រជែងក្នុងាករលក់ដូរ ចំពោះបុគ្គលិកលក់ដុំ ឬបុគ្គលិកលក់ររាយត្រូវផ្តល់នូវគ្រឿងលើកទឹកចិត្តបន្ថែមលើការបំពេញការងារ និងបំពេញគោលដៅលក់ផលិតផល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login