Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-11 01:35

អត្តប្រយោជន៍ផលិតករនិងអ្នកលក់រាយៈ

អត្តប្រយោជន៍សំរាប់ផលិតករៈ

  • ផលិតករភាគច្រើនមានលក្ខណៈតូច ហើយមាន​ឯកទេសម្យ៉ាងៗ ដោយមានមូលធនកំណត់និងបច្ចេកទេសម៉ាឃីតធីងមិនទូលំទូលាយ ។ គេផ្តោតទៅលើការផលិតដោយទុកឲ្យអ្នកដទៃចាត់ចែងមុខនាទីចែកចាយវិញ
  • ការពឹងផ្អែកលើអ្នកលក់ដុំជារឿយៗ ធ្វើឲ្យផលិតករអាចបង្រួមសោហ៊ុយក្នុងការចែកចាយទាំងអស់របស់គេអោយនៅតិចបំផុត
  • ការពឹងផ្អែកទៅលើអ្នកលក់ដុំ ធ្វើឲ្យដំណើរការម៉ាឃីតធីងងាយហើយធ្វើអោយកិច្ចការលក់ដូរខ្វះទៅជាការចាំបាច់ ។ ផលិតផលចាំបាច់ត្រូវប្រឈមមុខជាមួយអ្នកលក់ដុំមួយចំនួនតូច ប្រសើរជាងប្រឈមមុខជាមួយអ្នកលក់រាយរាប់ពាន់នាក់
  • អ្នកលក់ដុំផ្តល់ការធានាយ៉ាងខ្លាំងខ្លាអំពីច្រកលក់ចេញទាំងអស់ដេលអាចមាននៅក្នុងតំបន់របស់គេ
  • អ្នកលក់ដុំជាញឹកញប់ បញ្ចូនព័ត៌មានសំខាន់ៗអំពីទីផ្សារដែលទាក់ទងទៅនឹងការពេញចិត្តទិញផលិតផលអំពីការអភិវឌ្ឍន៍ថ្មី និងនិន្នាការដែលនឹងមានក្នុងថ្ងៃអនាគត ។

អត្ថប្រយោជន៍សំរាប់អ្នកលក់រាយៈ

  • ការពឹងផ្អែកទៅលើអ្នកលក់ដុំ ធ្វើឲ្យមុខនាទីទិញរបស់អ្នកលក់រាយរិតតែងាយស្រួលដោយគេត្រូវការទាក់ទងតែជាមួយនឹងអ្នកលក់ដុំមួយចំនួនតូចប៉ុណ្ណោះ ជាជាងទាក់ទងជាមួយនឹងផលិតកររាប់រយឬរាប់ពាន់នាក់ ។
  • ការពឹងពាក់ទៅលើអ្នកលក់ដុំ ជាញឹកញយធ្វើឲ្យអ្នកលក់រាយអាចបន្ថយសោហ៊ុយទាំងអស់របស់គេដែលចាយសំរាប់ការទិញ ។ អ្នក់លក់ដុំតែងតែអាចផ្តល់អត្ថប្រយោជន៍នៃការបបញ្ចុះថ្លៃរបស់និងការសន្សំថ្លៃដឹកនាំដែលអ្នកលក់រាយភាគច្រើនមិនមានសមត្ថភាពធ្វើបាន
  • អ្នកលក់ដុំផ្តល់នូវមុខនាទីស្តុករបស់របរទុក ដូច្នេះធ្វើអោយអ្នកលក់រាយអាចប្រតិបត្តិបា​នដោយការប្រថុយគ្រោះថ្នាក់នឹងមូលធនតិច
  • អ្នកលក់ដុំភាគច្រើនផ្តល់ការបណ្តាក់ៗការនេះបន្ថយនូវសេចក្តីត្រូវការមូលធនរបស់អ្នកលក់រាយ
  • អ្នកលក់ដុំផ្តល់អោយអ្នកលក់រាយនូវព័ត៌មានអំពីទីផ្សារ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login