Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-11 01:36

អ្នកលក់រាយគឺជាឈ្មួញកណ្តាល ដែលទិញរបស់របរពីផលិតករ អ្នកលក់ដុំ ហើយបន្ទាប់មកទុកដាក់កំណត់តម្លៃលក់ និងបញ្ជូនរបស់របរទាំងនោះទៅឲ្យអ្នកប្រើប្រាស់ ។ លក្ខណៈពិសេសៗនៃការលក់រាយមានៈ

  • អ្នកលក់រាយភាគច្រើនជាអ្នកលក់តូចតាច និងមានឯកទេសក្នុងរបស់ខ្លះទោះបីជាអ្នកលក់រាយរាប់ម៉ឺននាក់ជាឯកកម្មសិទ្ធិកករ ឬជាសមាគមន៍ជំនួញក៏ដោយចុះក៏ពួកគេក្តោបមូលធនសេដ្ឋកិច្ចបានត្រឹមតែពាក់កណ្តាលតែប៉ុណ្ណោះ ។
  • អ្នកលក់រាយងាយនឹងចូលប្រឡូក ដែលមានលក្ខណៈផ្ទុយពីការផលិតរបស់របរ និងការលក់ដុំ ការធ្វើជំនួញបែបលក់រាយត្រូវការមូលធន ឬដើមទុនតិច ហើយមិនសូវមានការតម្រូវផ្នែកច្បាប់វែងឆ្ងាយ​
  • ការលក់វាយមានការប្រកួតប្រជែងគ្នាខ្លាំងណាស់ ការលក់រាយគឺប្រហែលជាប្រភេទនៃជំនួញមួយដែលមានការប្រណាំងប្រជែងខ្លំាងជាងគេទាំងអស់ ក្នុងចំណោមប្រតិបត្តិការជំនួញគ្រប់ប្រភេទទាំងអស់ ។ ដូច្នេះវាផ្តល់នូវការប្រថុយគ្រោះខ្ពស់ជាងគេ ។
  • អត្រានៃការបរាជ័យខ្ពស់ ដោយសារការលក់រាយងាយនិងចូលប្រឡូកពេកនោះការប្រកួតប្រជែង​ខ្លាំងនឹងកើតឡើងហើយអត្រាបរាជ័យខ្ពស់ជាងការផលិតករ ឬអ្នកលក់ដុំ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login