2019-10-14 08:27
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រឿងដីសម្បទានសេដ្ឋកិច្ច គឺជារឿងអភិវឌ្ឍប្រទេសជាតិ ដើម្បីឱ្យមានក្រុមហ៊ុនធំៗសម្រាប់អភិវឌ្ឍកសិកម្មឧស្សាហកម្ម ពីព្រោះកសិកម្មគ្រួសារពុំអាចរកផលិតផលនាំចេញបានទេ ដូច្នេះត្រូវរកអ្នកមានលុយឱ្យគេចូលមកធ្វើ។ រឿងដីសម្បទានសេដ្ឋកិច្ចខ្ញុំមើលប្រវត្តិស្រុកខ្មែរ ពេលបារាំងចូលគឺចាប់ផ្តើមធ្វើដីសម្បទានសេដ្ឋកិច្ចពិបាកណាស់ នៅលើដីក្រហមខេត្តកំពង់ចាមក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ពីព្រោះមានការតវ៉ាខ្លាំងក្លាជាងសព្វថ្ងៃទៅទៀត ជាមួយនឹងបងប្អូនជនជាតិដើមដែលរស់នៅពឹងផ្អែកលើជ័រ លើវល្លិ លើប្រម៉ាញ់បន្តិចបន្តួចហ្នឹង។ អ៊ីចឹងទេវិធី ដើម្បីអភិវឌ្ឍកសិកម្មសេដ្ឋកិច្ចពិសេសអភិវឌ្ឍកសិកម្មអាចមានកសិផលនាំចេញដើម្បីយករូបិយប័ណ្ណចូល គឺមានតែធ្វើដីសម្បទានសេដ្ឋកិច្ចហ្នឹងទេ ។