Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-15 02:18

ការគ្រប់គ្រងការលក់ មិនត្រឹមតែធ្វើការវិភាគការលក់ដែលសំដៅតែទៅលើការគ្រប់គ្រងមុខងារលក់ប៉ុណ្ណោះទេ គេក៏ផ្តោតយកចិត្តទុកដាក់ផងដែរទៅលើសមត្ថភាពទាញយកប្រាក់ចំណេញ ដែលបានឆ្លងកាត់ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រតិបត្តិការម៉ាឃីធីង ។

          ហេតុផលជាក់ស្តែងមួយ ដែលអ្នកទីផ្សារធ្វេសប្រហេសចំពោះប្រព័ន្ធគណនេយ្យដែលពួកគេមិនទាន់បានរៀបចំដើម្បីបំពេញតំរូវការក្នុងការគ្រប់គ្រងម៉ាឃីធីង ។ ហើយនេះក៏ជាការងារសំខាន់មួយដែលអ្នកគួរតែរៀបចំឡើងដើម្បីរាយការណ៍ដល់ម្ចាស់ឥណទាន និងម្ចាស់ភាគហ៊ុនជាដើម ។ មិនតេប៉ុណ្ណោះពួកគេក៏ត្រូវគូសសញ្ញាផងដែរ ក្នុងការដោះស្រាយឲ្យកាន់តែប្រសើរឡើងប្រតិបត្តិការផលិតម្មនៃសហគ្រាសរបស់ខ្លួន ។ ដូច្នេះប្រព័ន្ធគណនេយ្យត្រូវបានណែនាំពីរបាយការណ៍បច្ចុប្បន្ននិងការវិភាគថ្លៃដើមផលិតកម្ម ។

          អ្នកក៏គួរយល់ដឹងពីចន្លោះជាក់ស្តែងរវាងតំរូវការព័ត៌មានគណនេយ្យ ដើម្បីវាស់វែងទង្វើផលម៉ាឃីធីងនិងការផ្គត់ផ្គង់ព័ត៌មានទាំងនោះ បញ្ហាមួយទៀតដែលអ្នកគួរតែតាមដាន គឹភាពខុសគ្នារវាងតំលៃគណនេយ្យទូទៅនិងតំលៃម៉ាឃីធីង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login