Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-15 02:16

ប្រព័ន្ធគាំទ្រលើការធ្វើសេចក្តីសំរេចចិត្ត ហៅកាត់ថា ( DSS ) ត្រូវបានផ្តល់និយមន័យថា « របៀបនៃការប្រមូលនូវទិន្នន័យ  ប្រព័ន្ធ ឧបករណ៍ និងបច្ចេកទេសរួមជាមួយនឹងការផ្គត់ផ្គង់ software and hard ware ដែលអង្គភាពមញួយបានប្រមូលផ្តុំនិងបកប្រែព័ត៌មានពាក់ព័ន្ធពីការធ្វើអាជីវកម្ម និងបរិយាកាសដើម្បីកែប្រែមូលដ្ឋានសកម្មភាពម៉ាឃីធីងមួយ ។

ការប្រមូលផ្តុំប្រព័ន្ធគាំទ្រលើការធ្វើសេចក្តីសំរេចចិត្តលើការរៀបចំប្រព័ន្ធទិន្នន័យ ប្រព័ន្ធគំរូ និងប្រព័ន្ធភាសា​។ ប្រព័ន្ធនេះវាមានអន្តរកម្មទៅវិញទៅមក ដែលអ្នកគ្រប់គ្រងត្រូវប្រើប្រាស់វា  ។

  • ប្រព័ន្ធទិន្នន័យៈ ប្រព័ន្ធទិន្នន័យដែលមាននៅក្នុង DSS រួមមានដំណើរការទាំងឡាយដែលប្រើប្រាស់ដើម្បីស្រូបយកនិងវិធីសាស្រ្តដើម្បីស្តុកទុកនៅទិន្នន័យដែលបានមកពីទីផ្សារហិរញ្ញវត្ថុ និងផលិតកម្ម
  • ប្រព័ន្ធគំរូៈ ប្រព័ន្ធគំរូរួមមានការងារតាមទម្លាប់គ្រប់បែបយ៉ាង ដែលអ្នកប្រើប្រាស់ប្រព័ន្ធនេះសំរបសំរួលទិន្នន័យ និងដាក់បញ្ចូលប្រភេទនៃការវិភាគដែលអង្គភាពត្រូវការ ។ ទោះជាពេលណាក៏ដោយ អ្នកគ្រប់គ្រងត្រូវក្រឡេកមើលទិន្នន័យទាំងនោះ ពួកគេនឹងទទួលបានូវគំនិតឆ្នៃប្រឌិតជាមុនស្តីពីរបៀបអនុវត្តការងារនិងអត្ថប្រយោជន៍ដែលបានពីទិន្នន័យនោះ
  • ប្រព័ន្ធភាសាៈ ជាគឺ DSS ដែលមានលក្ខណៈប្លែងជាងគេនិងមានសារៈសំខាន់ជាងប្រព័ន្ធពីរខាងលើ ។ ប្រព័ន្ធនេះវាអនុញ្ញាតឲ្យអ្នកគ្រប់គ្រងប្រើប្រាស់កម្មវិធី Databases ដើម្បីកំណត់គំរូក្នុងការបង្កើតរបាយការណ៍ស្តីពីការបំពេញតម្រូវការព័ត៌មានច្បាស់លាស់​ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login