Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-16 06:58

តាមរដ្ឋធម្មនុញ្ញ ស្ថាប័នទាំងពីរនេះ មានអំណាចនីតិប្បញ្ញត្តិ មានន័យថាមានអំណាចធ្វើច្បាប់ពិភាក្សា និងអនុម័តច្បាប់។ ក្រោយពីរដ្ឋសភាបានពិភាក្សា និងអនុម័តច្បាប់ហើយ ត្រូវបញ្ជូនអត្ថបទច្បាប់នោះមកឱ្យព្រឹទ្ធសភាដើម្បីពិនិត្យ និងឱ្យយោបល់ ។ ភាពខុសគ្នារវាងស្ថាប័នទាំងពីរនេះនៅត្រង់ថា ព្រឹទ្ធសភាពុំមានសិទ្ធិក្នុងការផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដូចរដ្ឋសភាទេ ។ នៅពេលណា ដែលរាជរដ្ឋាភិបាល និងរដ្ឋសភាមានបញ្ហាមិនចុះសម្រុងនឹងគ្នានោះ ព្រឹទ្ធសភានៅមានអំណាចមួយទៀតក្នុងការសម្របសម្រួលស្ថាប័នទាំងពីរនេះ ។ ម្យ៉ាងវិញទៀត ខុសគ្នាត្រង់ថាព្រឹទ្ធសភាពុំមានអំណាចក្នុងការបោះឆ្នោតជ្រើសតាំងរាជរដ្ឋាភិបាល ការត្រួតពិនិត្យរាជរដ្ឋាភិបាល ការធ្វើញ្ញត្តិបន្ទោស និងការបោះឆ្នោតដកសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលដូចរដ្ឋសភាទេ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login