ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នេះគ្រាន់តែការសម្របសម្រួលមួយ ហើយប្រហែលជាមិនអាចកើតមាននោះទេ ព្រោះថារាជរដ្ឋាភិបាលកើតចេញពីរដ្ឋសភា ឬកើតចេញពីគណបក្សដែលមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា ។ ដូច្នេះ យើងអាចដឹងថា ទាំងរាជរដ្ឋាភិបាល ទាំងរដ្ឋសភា សមាជិកភាគច្រើនសុទ្ធតែកើតចេញតែពីសមាជិកគណបក្សតែមួយ នេះគ្រាន់តែជាកិច្ចបង្ការតែប៉ុណ្ណោះ ព្រោះយើងមានបទពិសោធន៍មួយនៅឆ្នាំ១៩៤៧ គឺមានភាពមិនចុះសម្រុងនឹងគ្នាក្នុងគណបក្សតែមួយ ធ្វើឱ្យនយោបាយមានភាពច្របូកច្របល់ ។ ដូច្នេះយើងអាចសន្និដ្ឋានបានថា ប្រសិនបើគណបក្សនយោបាយមួយឈ្នះឆ្នោតហើយបង្កើតរដ្ឋសភា បង្កើតរាជរដ្ឋាភិបាលហើយ បើគណបក្សនោះមិនចេះសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងគណបក្សទេនោះវាអាចនឹងធ្វើឱ្យមានភាពច្របូកច្របល់ ធ្វើឱ្យមានអស្ថេរភាពនយោបាយ ។