Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-10-17 01:19

យុទ្ធសាស្រ្ត និងវិភាគម៉ាឃីធីងៈ

          អង្គភាពមួយចំនួនដែលចង់ធ្វើការលក់ដូរផលិតផល ឬសេវាកម្ម នៅក្នុងទីផ្សារមួយប្រកបដោយជោគជ័យគួរតែមានយុទ្ធសាស្រ្តផែនការម៉ាឃីធិង ដើម្បីដឹកនាំក្នុងការលៃលកធនធានឲ្យបានល្អ ។ ជាទូទៅមានការវិវដ្តពីយុទ្ធសាស្រ្តអាជីវកម្មទាំងមូល ហើយដើរតួរជាអ្នកដឹកនាំមួយប្រឈមមុខជាមួយនឹងបញ្ហានិងគោលនយោបាយម៉ាឃីធីងជាក់ស្តែងទាំងឡាយ ។

យើងនិងពិនិត្យមើលនូវផែនការកម្មនិងយុទ្ធសាស្រ្តម៉ាឃីធីងៈ

  • ការវិភាគកាលានុវត្តភាពៈ ត្រូវការវិភាគទីផ្សារដោយប្រុងប្រយ័ត្នក្នុងការដឹកនាំកាលានុវត្តភាពទីផ្សារ ដែលជាជំរើសសំរាប់ជួរផលិតផលដែលកើតមានឡើងនៅក្នុងទីផ្សារបច្ចុប្បន្នឬទីផ្សារថ្មី ផលិតផលថ្មីចំពោះទីផ្សារបច្ចុប្បន្នឬផលិតផលថ្មីចំពោះទីផ្សារថ្មី ។ ( កាលានុវត្តភាពទីផ្សារ គឺជាតំបន់ដែលនិន្នាការតំរូវការដែលសំរេចបាន ជាកន្លែងដែលក្រុមហ៊ុនជឿជាក់ថាមានតំរូវការអតិថិជន និងកាលានុវត្តភាពដែលអតិថិជនពេញចិត្តនិងជាកន្លែងដែលវាបញ្ចប់ដោយប្រសិទ្ធភាព ) ។
  • វិភាគលើស្ថានភាពប្រកួតប្រជែងៈ ក្នុងការអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្តម៉ាឃីធីងនៃផលិតផល និងសេវាកម្មអ្នកគ្រប់គ្រងគួរតែវិភាគស្ថានភាពប្រកួតប្រជែងដោយប្រុងប្រយ័ត្នដើម្បីប្រឈមបានទៅនឹងទីផ្សារ ។ បញ្ហានេះអាចលំដាប់ដែលយើងមើលឃើញពីការប្រកួតប្រជែងម៉ាកយីហោដោយផ្ទាល់ចំពោះទំរងដោយប្រយោលនៃការប្រកួតប្រជែងជាង​មុន ដូចជាផលិតផលអាចជំនួសបាន ។
  • ការជ្រើសរើសទីផ្សារគោលដៅៈបន្ទាប់​ពីយើងវាយតម្លៃកាលានុវត្តភាពដែលបង្ហាញដោយការកាត់ចំណែកទីផ្សារផ្សេងៗគ្នាៈ រួមមានការវិភាគការប្រកួតប្រជែងលំអិត ការជ្រើសរើសយកទីផ្សារណាមួយឬច្រើន នេះគឹជាទីផ្សារគោលដៅ ។ ទីផ្សារគោលដៅគឹជាការផ្តោតលើការខិតខំប្រឹងប្រឺងខាងម៉ាឃីធីងរបស់ក្រុមហ៊ុន និងជាគោលដៅនិងទិសដៅទាំងឡាយត្រូវបានបង្កើតឡើងដោយយោងថាតើទីកន្លែងណាដែលក្រុមហ៊ុនចង់សំដៅនិងតើអ្វីដែលជួយឲ្យវាបញ្ជាក់ភារកិច្ចទីផ្សារនេះបាន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login