យុទ្ធសាស្រ្តនិងប្រព័ន្ធផ្សព្វផ្សាយម៉ាឃីធីងមានៈ
- សារដោយផ្ទាល់ៈ ជារឿយៗយើងហៅថា «លិខិតពុំត្រូវការ » ជាការផ្សាយពាណិជ្ជកម្មដែលយើងមិនបានស្វែងរកជាមុនទេ ហើយវាបានផ្ញើរមកកាន់យើងតាមរយៈប៉ុស្តិឬអ៊ីមេល ។
- តាកាឡុកឬសៀវភៅគំរូផលិតផលៈ វាគឹជាបញ្ជីផលិតផលដែលច្រើនរៀបចំតាមដានលំដាប់អក្សរ សំរាប់លក់ ឬសំរាប់តាំងបង្ហាញជាធម្មតាវាមានទំរងជាសៀវភៅដែលបរិយាយនូវផលិតផលនីមួយៗ ហើយក៏មាននៅលើគេហទំព័រអ៊ីនធឺណេត សំរាប់អ្នកប្រើប្រាស់និងអង្គភាពជំនូញផងដែរ ។
- ប្រព័ន្ធផ្សាយតាមវិទ្យុទូរទស្សន៍ៈ ដំណាក់កាលដទៃទៀតដែលចូលរួមជោគជ័យរបស់ម៉ាឃីធីងផ្ទាល់នោះគឹ ឧស្សាហកម្មនៃប្រព័ន្ធផ្សាយវិទ្យុ ទូរទស្សន៍ដែលត្រូវបានគេប្រើប្រាស់តាំងពីចុងទស្សវត្សឆ្នាំ១៩៥០ មក ។
- ការប្រើប្រាស់ទូរស័ព្ទក្នុងការទិញផលិតផលៈ ការអភិវឌ្ឍន៍របស់ទូរស័ព្ទជាមួយការបញ្ចូលប័ណ្ណឥណទាន កត្តានេះបង្កឲ្យមានភាពងាយស្រួលដល់អតិថិជនដោយពួកគេអាចបញ្ជាទិញនិងសេវាណាមួយតាមការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធនេះទាក់ទងនឹងការចំណាយខ្ពស់ជាងបណ្តាញផ្សេងទៀត លើការទិញចន្លោះទំព័រសំខាន់ៗ ។