ឥឡូវនេះម៉ាឃីធីងផ្ទាល់ ក្លាយទៅជាសមាសធាតុមួយមានលក្ខណៈជាសារវន្តក្នុងកម្មវិធី IMC សំរាប់អង្គភាពមួយចំនួន ។ ជាក់ស្តែងសកម្មភាពដោយផ្ទាល់មានការជួយជ្រុមជ្រែង និងគាំទ្រដល់សមាសធាតុដទៃទៀត របស់ការផ្សព្វផ្សាយចំរុះ ។
មានកត្តាមួយចំនួនដែលសង្គមអាមេរិកធ្វើការដឹកនាំឲ្យមានការរីកដុះដាលលើម៉ាឃីធីងផ្ទាល់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនេះចំពោះអ្នកទិញនិងអ្នកលក់ៈ
- ប័ណ្ណឥណទានរបស់អ្នកប្រើប្រាស់ៈ ឥឡូវនេះប័ណ្ណឥណទានរបស់អតិថិជនមានច្រើន ដែលប័ណ្ណនេះផ្តល់ភាពងាយស្រួលដូចជា ការទិញពិបណ្តាញឆ្លើយតបផ្ទាល់ និងអ្នកលក់ទទួលរ៉ាប់រងពីអ្វីដែលពួកគេបានទូទាត់
- គណៈកម្មការម៉ាឃីធីងផ្ទាល់ៈក្រុមហ៊ុនដែលមានឯកទេសនៅក្នុងបញ្ជីអភិវឌ្ឍន៍ ការចុះក្នុងរបាយការណ៍ តាមកាតាឡុក ប័ណ្ណដេញថ្លៃ ដែលបើកឱកាសសំរាប់អ្នកទីផ្សារ ហើយក្រុមហ៊ុនទាំងនេះកំពុងបន្តពង្រីកនិងបង្កើតកាន់តែច្រើនឡើង សំរាប់អ្នកប្រើប្រាស់ថ្មីៗ ។
- ការផ្លាស់ប្តូររចនាសម្ព័ន្ធរបស់សង្គមអាមេរិកនិងទីផ្សារៈ ក្នុងចំណោមកត្តាទាំងនោះមានកត្តាមួយដែលរួមចំណែកដល់ជោគជ័យរបស់ម៉ាឃីធីងដោយផ្ទាល់ គឹជនជាតិអាមេរិកជាច្រើនពួកគេមានលុយនិងមានពេលវេលាតិចៗ ។ ការកើនឡើងយ៉ាងរហ័សលើចំណូលគ្រួសារកើនទ្វេដង និងកំណើនប្រជាជនកើនឡើងគួរសម ។
- ការជឿនលឿនខាងបច្ចេកវិទ្យាៈ ការរីកចម្រើនយ៉ាងលឿនខាងប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិច និងបច្ចេកវិទ្យាកំព្យូទ័របានធ្វើឲ្យមានភាពងាយស្រួលចំពោះអ្នកប្រើប្រាស់ដើម្បីទិញតាមហាង និងចំពោះអ្នកទីផ្សារដើម្បីឈានទៅដល់ជោគជ័យឈានទៅដល់ទីផ្សារគោលដៅរបស់ពួកគេតាមការប៉ងប្រាថ្នាចង់បាន ។
- កត្តាដទៃទៀតៈ មានកត្តាមួយចំនូនទៀតក៏បានចូលរូមចំណែកដើម្បីបង្កើនឡើងនូវប្រសិទ្ធភាពម៉ាឃីធីងផ្ទាល់រួមមានការផ្លាស់ប្តូរតំលៃ ទិចនិចទីផ្សារប្រកបដោយភាពឈ្លាសវៃ និងរូបអារម្មណ៍របស់ឧស្សាហកម្ម ។ កត្តាទាំងនេះនិងធ្វើឲ្យប្រាកដផងដែរចំពោះជោគជ័យម៉ាឃីធីងដោយផ្ទាល់ក្នុងពេលអនាគត ។