2019-10-17 02:19
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមរដ្ឋធម្មនុញ្ញ ស្ថាប័នទាំងពីរនេះមានអំណាចនីតិប្បញ្ញត្តិ មានន័យថាមានអំណាចធ្វើច្បាប់ពិភាក្សា និងអនុម័តច្បាប់ ។ ក្រោយពីរដ្ឋសភាបានពិភាក្សា និងអនុម័តច្បាប់ហើយត្រូវបញ្ជូនអត្ថបទច្បាប់នោះមកឱ្យព្រឹទ្ធសភាដើម្បីពិនិត្យ និងឱ្យយោបល់ ។ ភាពខុសគ្នារវាងស្ថាប័នទាំងពីរនេះនៅត្រង់ថា ព្រឹទ្ធសភាពុំមានសិទ្ធិក្នុងការផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដូចរដ្ឋសភាទេ ។ នៅពេលណាដែលរាជរដ្ឋាភិបាល និងរដ្ឋសភាមានបញ្ហាមិនចុះសម្រុងនឹងគ្នានោះព្រឹទ្ធសភានៅមានអំណាចមួយទៀតក្នុងការសម្របសម្រួលស្ថាប័នទាំងពីរនេះ ។ ម្យ៉ាងវិញទៀត ខុសគ្នាត្រង់ថាព្រឹទ្ធសភាពុំមានអំណាចក្នុងការបោះឆ្នោតជ្រើសតាំងរាជរដ្ឋាភិបាល ការត្រួតពិនិត្យរាជរដ្ឋាភិបាល ការធ្វើញ្ញត្តិបន្ទោស និងការបោះឆ្នោតដកសេចក្តីទុកចិត្តពរាជីរដ្ឋាភិបាលដូចរដ្ឋសភាទេ ។