គុណសម្បត្តិ និងគុណវិបត្តិម៉ាឃីធីងៈ
គុណសម្បត្តិម៉ាឃីធិងផ្ទាល់ៈ
- ការឆ្ពោះទៅកាន់ជំរើសៈ ម៉ាឃីធីងផ្ទាល់បានដឹកនាំឲ្យអ្នកផ្សាយពាណិជ្ជកម្មឈានទៅដល់មនុស្សទំហំធំ
- ហ្រេ្វកងស៍ៈ គឹជាលទ្ធភាពដើម្បីតម្លើងកំរិតហ្រ្វេកងស៍ តាមរយ
ៈទូរទស្សន៍តាមការប្រឹងប្រែងរបស់អ្នកទីផ្សារដើម្បីបង្កើនអំណាចទិញរបស់អ្នកប្រើប្រាស់
- សមត្ថភាពក្នុងការកាត់ចំណែកៈ អ្នកទីផ្សារអាចទិញបញ្ជីអ្នកជាវផលិតផលបច្ចុប្បន្ននិងអ្នកទិញឡាន អ្នកកាន់ប័ណ្ណធនាគារជាដើម ។
- សកម្មភាពបត់បែនៈ ម៉ាឃីធីងផ្ទាល់អាចផ្លាស់ប្តូរទំរងច្នៃប្រឌីតផ្សេងៗ ឧទាហរណ៍យើងអាចផ្តល់់វីដេអូថេប ដោយផ្ញើរតាម Direct Mall ជាដើម ។
- កំណត់ពេលវេលាៈ ខណៈពេលមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតំរូវធ្វើផែនការរយៈពេលវែងនិងមានការបញ្ចប់ការផ្សាយរយៈពេលវែងក្តី ការផ្សាយពាណិជ្ជកម្មដោយផ្ទាល់ក៏អាចនៅមានពេលវេលាច្រើនទៀត ។
- បដិរូបកម្មៈ គ្មានប្រព័ន្ធផ្សព្វផ្សាយណាមួយមានចិត្តគំនិតអបអរតាមរយៈមនុស្សនិងមនុស្សឡើយ នេះគឹសារម្យ៉ាង ។ ឧទាហរណ៍ៈ ក្រោយពេលអ្នកទិញឡានរូច ក៏មានសារមួយរបស់ម្ចាស់ក្រុមហ៊ុនឡានសរសេរអបអរចំពោះឡានថ្មិនេះ ព្រមជាមួយនិងរបស់ជាអំណោយតិចតួច ។ ឬពេលអ្នកបញ្ចប់កាសិក្សាប្រកបដោយជោគជ័យក្រុមហ៊ុនមួយចំនួនផ្ញើលិខិតអបអរសាទរនិងមានអំណោយតិចតួចជាដើម ។
គុណវិបត្តិម៉ាឃីធីងផ្ទាល់ៈ
- កត្តានិកគិតៈ យើងត្រួវនឹគិតជាមុន ពីការកាត់ចំណែកម៉ែលនៅក្នុងឧស្សាហកម្មនេះ ជាញឹកញយយើងសំដៅលើម៉ែលពុំត្រូវការ ។ មានមនុស្សជាច្រើនពួកគេមិនជឿលើផលិតផលតាមរយៈម៉ែលនេះទេ ។
- ភាពត្រឹត្រូវៈ គុណសម្បត្តិមួយក្នុងចំណោមគុណសម្បត្តិទាំងនោះ ចំពោះម៉ែលដោយផ្ទាល់ និងម៉ាឃីធីងផ្សាយតាមប្រព័ន្ធទូរស័ព្ទកំពុងត្រូវបានគេកំណត់គោលដៅ ចំពោះអតិថិជនសក្តានុពលជាក់លាក់ណាមួយ ។ ប៉ុន្តែវិធីសាស្រ្តទាំងនោះប្រកបដោយប្រសិទ្ធិភាពអាស្រ័យលើភាពត្រឹមត្រូវដែលជាក្រមសីលធម៌និងស្របច្បាប់ ។
- ការផ្គត់ផ្គង់បញ្ជីរឿងៈ ទាក់ទងនឹងសមត្ថភាពមទស្សនាវដ្តីក្នុងការបង្កើតនូវគំរូដើម្បីរួមចំណែកលើប្រសិទ្ធភាពទាំងមូលដែលពួកគេនិងអនុវត្តន៍ការផ្សាយពាណិជ្ជកម្ម ។ ក្នុងប្រព័ន្ធនេះការកំណត់គំរូបទដ្ឋានត្រូវមានដែលកំណត់ទៅតាមកម្មវិធីនិងមាតិកា ។
- ថ្លៃដើមមានការកើនឡើងៈ អត្រាកើនឡើងនៃប្រៃសណីយ៍ ផលចំណេញតាមប្រព័ន្ធផ្សព្វផ្សាយដោយផ្ទាល់មានលក្ខណៈរហ័ស ប៉ុន្តែក៏មានផលប៉ះពាល់ដោយផ្ទាល់ផងដែរ ។