ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
វិស័យឯកជនមានតួរនាទីគន្លះក្នុងការជំរុញកំណើន និងការអភិវឌ្ឃសង្គម-សេដ្ឋកិច្ចតាមរយៈការចូលរួមចំណែក ធ្វើឱ្យសម្រេចនូវគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មមូលដ្ឋានផលិកម្ម ការបញ្ចូលបច្ចេកវិទ្យា ទំនើបនិងគំនិតច្នៃប្រឌិតសំដៅបង្កើនប្រសិទ្ធិភាព និងពង្រឹងភាពប្រកូតប្រជែងនៃសេដ្ឋកិច្ចជាតិព្រមទាំងការបង្កើតការងារ ដើម្បីកាត់បន្ថយភាពក្រីក្រនិងលើស្ទួយជីវភាពប្រជាជន។
សក្តានុពល នៃការវិនិយោគរបស់វិស័យឯកជនលើគ្រប់វិស័យរាប់ទាំងវិនិយោទុនក្នុងស្រុក និងវិនិយោគផ្ទាល់ពីបរទេសបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនឱកាសការងារគ្រប់ប្រភេទជួនប្រជាពលរដ្ឋ។ ជាក់ស្តែងការហូរចូលទុនវិនិយោគផ្ទាល់ពីបរទេស ៧០០ លានដុល្លារជាមធ្យមក្នុងមួយឆ្នាំ អាចបង្កើតការងារថ្មីប្រមាណ២សែនកន្លែង។ គ្រាប់តែវិស័យកាត់ដេរសំលៀកបំពាក់និងស្បែកជើង បានប្រើប្រាស់កម្លាំងពលកម្មដោយផ្ទាល់ប្រហែល ៦.៦៧សែននាក់ ដែលអាចផ្តល់ប្រាក់ឈ្នូលសរុបយ៉ាងតិចបំផុតជាង ១,១២០លានដុល្លារក្នុងឆ្នាំ ២០១៦នេះ។