Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-20 09:53

គោលការណ៍សង្គមមានដូចជា៖

  • មូលនិធិសាមគ្គីធម៌៖ សាមគ្គីភាព គឺជាតម្លៃមូលដ្ឋានដ៏សំខាន់ នៃការគាំពារសង្គម។ ចំពោះការអនុវត្ត៍ វាគឺជាយន្តការដូចៗគ្នាសំរាប់បែងចែកជាថ្មី នៃប្រាក់ចំណូលចំពោះជនទាំងឡាយណាដែលជាគ្រួសារជនពិការមានកូនក្នុងបន្ទុក។ តាមរយៈការយោគយល់នេះ កម្មករនិយោជិតត្រូវចែករំលែកនូវកំរិតដូចគ្នានៃការប្រឈមនឹងគ្រោះថ្នាក់ និងហានិភ័យ ដោយមិនគិតពីប្រភេទឧស្សាហ៍កម្ម ដែលកម្មករនិយោជិតកំពុងបម្រើការឱ្យ។
  • ប្រាក់ចំណូល៖ គោលការណ៍នេះត្រូវបានអនុវត្តន៍នៅពេលដែលមានការកំណត់នូវចំនួនការបង់អត្ថប្រយោជន៍ (តាវកាលិក)។ វាពាក់ព័ន្ធនឹងចំនួនការបង់ប្រាក់ភាគទាន ដែលផ្អែកលើប្រាក់ខែរបស់កម្មករនិយោជិត។ បរិបទនេះ គឺត្រូវធានាថា កម្មករនិយោជិតមិនមានអារម្មណ៍ទទួលសម្ពាធ ផ្នែកហិរញ្ញវត្តុ ប្រសិនបើកម្មករនិយោជិតមានពិការភាព ឬទុព្វលភាព។ ក្នុងករណីភាពរបស់សមីជនដែលត្រូវបានធានា ប្រាក់ចំណូលជំនួយត្រូវផ្តល់ទៅឱ្យសមាជិតក្នុងបន្ទុកតាមរយៈសោធនប្រចាំខែ។
  • សមភាព៖ មូលដ្ឋានគ្រឹះ នៃគោលការណ៍នេះ គឺស្ថិតក្នុងការអនុវត្តន៍ និងបញ្ញាតិ្តរបស់ខ្លូន។ តាមរយៈបរិបទនេះ ការគាំពារគ្រោះថ្នាក់ គឺមានគោលដៅកំណត់យកការកាត់បន្ថយគ្រោះថ្នាក់ឱ្យនៅកំរិតសូន្យនិងជំរុំឱ្យមានវប្បធម៌នៃការរស់នៅប្រកបដោយសុខភាពល្អ គួរត្រូវបានអនុវត្ត ពីព្រោះការកំណត់សន្តិសុខសង្គមពិតកំពុងរក្សាឱ្យកម្មករនិយោជិតមានការងារធ្វើរហូតដល់វ័យចូលនិវត្តន៍។ ប្រសិនបើការអនុវត្តន៍នេះអាចប្រព្រឹត្តិទៅបានមែន ប្រាក់ចំណូលពិតរបស់កម្មករនិយោជិត នឹងឡើងកាត់តែខ្ពស់ស្របនឹងគំរូសេដ្ឋកិច្ចថ្មីដែលផ្តោតទៅលើសង្គមមានប្រាក់ចំណូលខ្ពស់។ បរិបទនេះ ក៏ផ្តល់ឱ្យឱកាសស្របនឹងគំរួសេដ្ឋកិច្ចថ្មីដែលផ្តោតទៅលើសង្គមមានប្រាក់ចំណូលខ្ពស់។​ បរិបទនេះ ក៏ផ្តល់ឱ្យឱកាសសំរាប់កម្មករនិយោជិតដែលត្រូវបានលើកទឹកចិត្ត ឱ្យត្រលប់ទៅធ្វើការឡើងវិញ។ ការស្តារនីតិសម្បទា ក៏ត្រូវផ្តល់ឱ្យកម្មរបនិយោជិតដែលទទួលរងនូវពិការភាព និងទុព្វលភាព។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login