2019-10-17 08:41
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រដ្ឋធម្មនុញ្ញ បានចែងថា តុលាការជាស្ថាប័នឯករាជ្យ ការចែងបែបនេះមានន័យថា អំណាចពីរទៀត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺអំណាចនីតិប្រតិបត្តិ និងអំណាចនីតិបញ្ញត្តិ មិនអាចបញ្ជាលើអំណាចតុលាការបានទេ ពោលគឺតុលាការធ្វើសេចក្តីសម្រេចដោយឯករាជ្យ ក្នុងនាមប្រជាពលរដ្ឋខ្មែរដើម្បីផ្តល់នូវយុត្តិធម៌ដល់រាស្ត្រ និងសង្គម ។ ចំពោះការប្រតិបត្តិជាក់ស្តែង យើងមិនបដិសេធពីការខ្វះខាតលើចំណុចនេះទេ ព្រោះពាក្យថាជំនុំជម្រះហើយតែងតែមានអ្នកឈ្នះ និងអ្នកចាញ់ ដូច្នេះការទិតៀនកើតមានដោយជៀសមិនរួច ។ និយាយដោយខ្លីថា ឯករាជ្យដើម្បីអ្វី? គឺដើម្បីយុត្តិធម៌ ។