Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៧១- បើផ្អែកតាមមាត្រា ១៣៧ថ្មី (មាត្រា១១៨ចាស់ ) បានបញ្ញត្តិថា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបីត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្តង បីឆ្នាំម្តង ។ សមាជិក ៣រូប ត្រូវតែងតាំងដោយព្រះមហាក្សត្រ ៣រូប ជ្រើសតាំងដោយរដ្ឋសភា និង៣រូបទៀតត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ តើមានភាពខុសគ្នាដូចម្តេចចំពោះការប្រើប្រាស់ពាក្យពេចន៍ តែងតាំង និងជ្រើសតាំងក្នុងមាត្រានេះ ?

១៧២- តើមូលហេតុអ្វីដែលធ្វើឱ្យមានការយឺតយ៉ាងក្នុងការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញដល់ឆ្នាំ១៩៩៨ ?

១៧៣- ក្នុងនាមជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តើក្រុមប្រឹក្សាធម្មនុញ្ញមានតួនាទីអ្វីខ្លះនៅក្នុងតុលាការ ធម្មនុញ្ញអន្តរជាតិ ?

១៧៤- ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នឯករាជ្យ ។ ក្នុងករណីក្រុមប្រឹក្សាធម្មនុញ្ញមានកំហុស តើស្ថាប័នណាមានសមត្ថកិច្ចត្រួតពិនិត្យ ។

១៧៥- តើក្រុមប្រឹក្សាធម្មនុញ្ញបានពង្រឹងលទ្ធិប្រជាធិបតេយ្យអ្វីខ្លះសម្រាប់ប្រទេសកម្ពុជា ?

ចម្លើយ

១៧១- ពាក្យតែងតាំង គឺចុះហត្ថលេខាចង្អុល ។ ពាក្យជ្រើសតាំង គឺកើតចេញពីការបោះឆ្នោត ។

១៧២- មានកត្តាច្រើន ប៉ុន្តែការបង្កើតឱ្យមាននៅឆ្នាំ១៩៩៨ គឺដើម្បីឱ្យដោះស្រាយវិវាទបោះឆ្នោតជ្រើសតាំងរដ្ឋសភានីតិកាលទី២ ដែលជាភាពចាំបាច់របស់ប្រទេសជាតិ ។

១៧៣- អត់មានតុលាការធម្មនុញ្ញអន្តរជាតិទេ មានតែសមាគមតុលាការធម្មនុញ្ញ ដូចជាសមាគមតុលាការធម្មនុញ្ញប្រើភាសាបារាំងជាដើម។ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ជាសមាជិកពេញសិទ្ធិនៅក្នុងសមាគមនោះ ដែលអក្សរកាត់បារាំងហៅថា ACCPUF ។

១៧៤- បើនិយាយពីក្រុមប្រឹក្សាទាំងមូលគ្មានទេ បើបុគ្គលធ្វើខុសមាន។ បើសមាជិកណាមួយធ្វើខុស គឺក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកដាក់ទណ្ឌកម្ម ។

១៧៥- ព្រោះពាក្យថា ការពារការគោរពរដ្ឋធម្មនុញ្ញ មានន័យថា ការពាររបបប្រជាធិបតេយ្យសេរីពហុបក្ស ការពារសិទ្ធិមនុស្ស ពិសេសការពារសិទ្ធិកុមារ និងសិទ្ធិស្ត្រី ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login