Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៧៦- សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន ៣រូប ដែលជ្រើសតាំងដោយរដ្ឋសភានោះ តើជ្រើសចេញពីតំណាង ឬយ៉ាងណា ? បើមិនមែនជ្រើសចេញពីណា? បើមែនតើតំណាងរាស្រ្តជ្រើសចេញនោះមានតំណាងរាស្ត្រថ្មីមកជំនួសឬ ?

១៧៧- តើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញមានតម្លៃជាអ្វីបើប្រៀបទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ ។

១៧៨- ចាប់តាំងពីក្រុមប្រឹក្សាធម្មនុញ្ញបានបង្កើតឡើង តើច្បាប់ណាខ្លះដែលអធម្មនុញ្ញភាព ហើយត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញត្រួតពិនិត្យ ?

១៧៩- ក្នុងការប្រជុំដោះស្រាយបញ្ហាអធម្មនុញ្ញភាព ឬវិវាទបោះឆ្នោត បើមានអវត្តមាននៃសមាជិកណាមួយនៃក្រុមប្រឹក្សាធម្មនុញ្ញ តើនឹងមានចំណាត់ការបែបណា?

១៨០- រាល់ការបង្កើតអ្វីមួយឡើង គេឃើញថាតែងតែមានគុណសម្បត្តិ និងគុណវិបត្តិកើតឡើង ។ តើការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញមានគុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លួន ? តើការកែប្រែរដ្ឋធម្មនុញ្ញធ្វើឡើងដើម្បីកែប្រែរបបគ្រប់គ្រងប្រទេសឬតម្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ? ហេតុអ្វី?

ចម្លើយ

១៧៦- អាស្រ័យទៅតាមស្ថាប័ននីមួយៗ អាចថាសមាជិកចេញពីរដ្ឋសភា អាចមិនមែនអ្នកនៅរដ្ឋសភា ប៉ុន្តែត្រូវបានសមាជិករដ្ឋសភា ១៣នាក់ ឧទ្ទេសនាមមកស្របទៅតាមលក្ខខណ្ឌកំណត់។ ផ្អែកលើច្បាប់បោះឆ្នោត សមាជិករដ្ឋសភារូបណាម្នាក់ចេញ បេក្ខជនលេខរៀងបន្ទាប់ត្រូវមកជំនួស ។

១៧៧- ច្បាប់អត់មានចែងទេ ប៉ុន្តែសូមជម្រាបថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺមានអានុភាពអនុវត្តទៅលើគ្រប់អំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។

១៧៨- គឺច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងកិច្ចការនារី ត្រង់មាត្រាមួយដែលចែងថា រដ្ឋមន្ត្រីត្រូវតែជានារី ដែលផ្ទុយពីគោលការណ៍ស្មើភាពគ្នារវាងបុរស និងនារី ។

១៧៩- ការប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ កូរ៉ុមលើសពីពាក់កណ្តាល គឺស្មើនឹង ៥រូប អាចប្រជុំបានហើយ ។ ដូច្នេះ បើសមាជិកណាមួយអវត្តមានក៏មិនអីដែរឱ្យតែគ្រប់កូរ៉ូម ។

១៨០- ការបង្កើតក្រុមប្រឹក្សាធម្មនុញ្ញស្របទៅតាមច្បាប់មិនមានគុណវិបត្តិអ្វីទេ គឺមានតែគុណសម្បត្តិ ។ រដ្ឋធម្មនុញ្ញ ហាម ៤ ប្រការមិនឱ្យកែទេ ប៉ុន្តែបើកកន្លែងដទៃទៀតអាចកែបានតែត្រូវរកសំឡេងឱ្យគ្រប់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login