Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៨១- ការត្រួតពិនិត្យជាអាទិកាលចែកចេញជា ២ គឺដាច់ខាត និងមិនដាច់ខាត ។ តើដាច់ខាតត្រួតពិនិត្យយ៉ាងដូចម្តេច និង មិនដាច់ខាតត្រួតពិនិត្យយ៉ាងដូចម្តេច ? ហើយត្រួតពិនិត្យទៅលើអ្វីខ្លះ ?

១៨២- សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមាន៩រូប ។ តើរូបដំបូងដែលប្តូរក្នុងរយៈពេល ៣ឆ្នាំមុនគេនោះ តើពួកគាត់អាចត្រឡប់ចូលក្នុងការជ្រើសរើសសមាជិកថ្មីបានទេ ?

១៨៣- ប្រសិនបើមានករណីការបោះឆ្នោតមានភាពមិនត្រឹមត្រូវកើតឡើង តើក្រុមប្រឹក្សាធម្មនុញ្ញមានអានុភាពបញ្ឈប់មិនឱ្យសម្រេចពីការបោះឆ្នោតដែរទេ ?

១៨៤- ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នឯករាជ្យ ។ តើចំណុចណាខ្លះដែលអាចបញ្ជាក់ថាជាស្ថាប័នឯករាជ្យ ?

១៨៥- តើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលកើតចេញពីការជ្រើសរើសដោយរដ្ឋសភា នៅពេលផ្លាស់ប្តូរក្នុងរយៈពេល៩ ឆ្នាំម្តង តើអាចឈរឈ្មោះឱ្យសមាជិករដ្ឋសភាបានឆ្នោតធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញម្តងទៀតដែរឬទេ ?

ចម្លើយ

១៨១- មិនមានការត្រួតពិនិត្យធម្មនុញ្ញភាពដោយដាច់ខាត និង មិនដាច់ខាតទេ។ ក្រុមប្រឹក្សាធម្មនុញ្ញ មិនអាចលើកសំណើសុំត្រួតពិនិត្យធម្មនុញ្ញភាពដោយខ្លួនឯងបានទេ ។

១៨២- សមាជិក ៣ រូបដែលមានអាណត្តិ ៣ ឆ្នាំ នៅអាណត្តិដំបូងអាចបន្តឈរឈ្មោះម្តងទៀតបាន ។

១៨៣- ការដោះស្រាយវិវាទបោះឆ្នោត បើការបោះឆ្នោតនោះមិនត្រឹមត្រូវទូទាំងប្រទេសតែម្តង ឬមិនប្រក្រតីនៅមណ្ឌលណាមួយ ឬការិយាល័យណាមួយ គឺសមត្ថកិច្ចក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកសម្រេច ។

១៨៤- គឺចំណុចដែលយើងខ្ញុំអត់មានចំណុះឱ្យស្ថាប័នណាទេ ។ យើងធ្វើការងារទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់កំណត់ ហើយក្នុងការសម្រេចឥតទៅរណបបុគ្គលណា ឬស្ថាប័នណាទេ ពោលគឺផ្អែកតែទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់បកស្រាយទៅគឺចប់ហើយ ។ នេះហើយគឺឯករាជ្យ ប៉ុន្តែមិនមែនឯករាជ្យក្នុងនគរមួយម្នាក់ឯងទេ មានទំនាក់ទំនងជាមួយអ្នកនេះអ្នកនោះ ដូចមកស្ថាប័ននេះអ៊ីចឹង ពេលមានបុណ្យទាន ឬពិធីផ្សេងៗក៏ចូលរួមដែរ កុំឱ្យតែមានប៉ះពាល់ដល់ស្ថាប័ន ។

១៨៥- អត់ទេ ។ បើចប់អាណត្តិ ៩ ឆ្នាំហើយ គឺចប់ហើយឥតមានមកឈរឈ្មោះម្តងទៀតបានទេ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login