ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្រុមប្រឹក្សាធម្មនុញ្ញមាន៤រូប ៣រូបតែងតាំងពីព្រះមហាក្សត្រ ៣រូបជ្រើសតាំងដោយរដ្ឋសភា ៣រូបទៀតជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ជាធម្មតាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមានអាណត្តិ ៩ឆ្នាំ លើកលែងតែអាណត្តិទីមួយ សមាជិក ៣រូបមានអាណត្តិ ៣ឆ្នាំ ៣រូបមានអាណត្តិ ៦ឆ្នាំ ៣រូបមានអាណត្តិ ០៩ឆ្នាំ ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទទួលប្រាក់សោធននិវត្តន៍នៅពេលចប់អាណត្តិរបស់ខ្លួន។ គឺមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ មានន័យថា របបសោធននិវត្តន៍ដែលអនុវត្តចំពោះតំណាងរាស្ត្រ នឹងយកមកអនុវត្តចំពោះសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែរ ។ អាយុចូលនិវត្តន៍គិតពីអាយុ ៦០ឆ្នាំ ឡើងទៅ អាចសុំចូលនិវត្តន៍ដោយទទួលរបបសោធននិវត្តន៍ ។ ថវិកានេះជាថវិកាជាតិ ដែលបញ្ចូលទៅក្នុងថវិកាក្រុមប្រឹក្សាធម្មនុញ្ញប្រចាំឆ្នាំ ហើយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវទៅបើកប្រាក់សោធននិវត្តន៍នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ។