Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-25 19:23

- គោលដៅនៃយុទ្ធសាស្ត្រចតុកោណដំណាក់ទី ៣ គឺដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។

- យុទ្ធសាស្ត្រចតុកោណនេះបានដាក់ចេញនូវគោលការណ៍ចម្បងដូចជា៖

  • បន្តអនុវត្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ​។
  • ការបណ្តុះបណ្តាល វិជ្ជាជីវៈ ឱ្យស្របតាមសេចក្តីត្រូវការទីផ្សារ។
  • រៀបចំ និងអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ។
  • ពង្រឹងយន្តការវេទិការការងារ និងពង្រីកសេវារកការងារ និងការផ្សព្វផ្សាយព័ត៍មានអំពី ឱកាសការងារក្នុងនិងក្រៅប្រទេសឱបានទូលំទូលាយ។
  • បន្តអភិវឌ្ឃប្រព័ន្ធព័ត៍មានទីផ្សារការងារឱ្យកាន់តែល្អប្រសើរ។
  • បន្តអភិវឌ្ឃធនធានមនុស្សលើផ្នែកបច្ចេកទេស ឱ្យឆ្លើយតបតាមសំណូមពរនៃការអភិវឌ្ឃសង្គម។
  • បន្តលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ និងពង្រឹងសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ។
  • បន្តសិក្សាប្រាក់ឈ្នូលអប្បរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត។
  • បន្តពង្រីកសេវាសាធានារ៉ាប់រងហានិភ័យការងារ រៀបចំអនុវត្តធានារ៉ាប់រងសុខភាព សម្រាប់កម្មករនិយោជតព្រមទាំងធានារ៉ាប់រងប្រាក់សោធន។

បញ្ហាប្រឈមក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ មានដូចជា៖

  • មិនសូវមានការចូលរួមខ្ពស់ និងមោះមុតពីសាធារណជន មន្ត្រី អ្នកនយោបាយ និងថ្នាក់ដឹងនាំគ្រប់អង្គភាព ឬស្ថាប័ន។
  • ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក
  • ការធ្វើវិសោធនកម្ម និងពង្រឹងយន្តការច្រើន ដើម្បីជម្រុញការអនុវត្ត
  • ភាពជឿទុកចិត្តលើការផ្តល់សេវាសាធារណៈ និងសេវាយុត្តិធម៌នៅមានកម្រិត
  • សមត្ថភាពធនធានមនុស្សនៅមានកម្រិត។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login