ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការកើនឡើងយ៉ាងឆាប់រហ័យនូវសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបរទេសក្នុងប្រទេសកម្ពុជា បាននឹងកំពុងរួមចំណែកក្នុងការស្រូបយកកម្លាំងពលកម្មមួយភាគធំ។ ជាមួយគ្នានេះកម្ពុជា សំបូរទៅដោយកម្លាំងពលកម្មវ័យក្មេងដែលជាឱកាសក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។ ប៉ុន្តែកម្លាំងពលកម្មវ័យក្មេងទាំងនោះភាពច្រើនបានបោះបង់ចោលការសិក្សាមុនពេលបញ្ចប់កម្រិតបឋមសិក្សា ដែលបង្កើតនូវរនាំងដោយមិនអាចបន្តការសិក្សានៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដូច្នេះយុវជនមួយភាគធំមិនមានជំនាញពេញលេញ ក៏ដូចជាមិនបានបំពាក់ជំនាញស្របតាមតម្រូវការទីផ្សារការងារ ដែលបង្ករការលំបាកក្នុងការឈានចូលទីផ្សារការងារទទួលបានប្រាក់ចំណូលទាបនិងមិនទទួលបានឱកាសការងារល្អប្រសើរ។ បន្ថែមលើនេះយុវជន ដែលមិនទទួលបានការអបរំនិងគ្មានជំនាញអាចប្រឈមនឹងភាពគ្មានការងារធ្វើរយៈពេលយូរ ឬពុំអាចរក្សាការងារបានជាប់លាក់អាស្រ័យ ដោយខ្វះជំនាញបែបឥរិយាបថ និងសង្គមដើម្បីសម្របខ្លួនក្នុងកន្លែងការងារ។
ប្រសិនបើទីផ្សារការងារមិនអាចស្រូបទាញយកកម្លាំងយុវជនជាអតិបរមា ដើម្បីបំពេញសេចក្តីត្រូវការ ជាការសបញ្ចាក់ឱ្យឃើញពីបញ្ហាប្រឈមចំពោះកង្វះកម្លាំងពលកម្មជំនាញ និងមិនអាចបង្កើតផលិតភាពការងារ ឬតម្លៃបន្ថែមផ្សេងទៀត។ ជាយថាហេតុទីផ្សារការងារនឹងមានគម្លាតជំនាញធ្ងន់ធ្ងរហើយពុំអាចជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការប្រកូតប្រជែងសមត្ថភាពនិងទាញយកអត្ថប្រយោជន៍អតិបរមាពីកម្លាំងពលកម្មវ័យក្មេងបានឡើយ។ លើសពីនេះទៀតតាមរយៈគោលនយោបាយបានអភិវឌ្ឃន៍វិស័យការងារ និងឧស្សាហកម្មនៅកម្ពុជា ក៏កំពុងជំរុំនិងលើកម្ពស់ការអភិវឌ្ឃជំនាញរបស់កម្លាំងពលកម្មសំដៅប្រែក្លាយទីផ្សារការងារកម្ពុជា ពីការប្រើប្រាស់កម្លាំងពលកម្មអតិពលកម្ម ទៅជាការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញដែលកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែងចំពោះការវិនិយោគ ក្នុងវិស័យបច្ចេកវិទ្យាទំនើបការស្រាវជ្រាវនិងការបង្កើតថ្វីជាដើម។
ដូច្នេះការមានផលលាភផ្នែកម្លាំងមនុស្ស ប៉ុន្តែខ្វះជំនាញជាក់លាក់នឹងបាត់បង់នូវ ភាពប្រកួតប្រជែងផ្នែកទីផ្សារការងារហើយពុំអាចជំរុញសំទុះ នៃកំណើតការអភិវឌ្ឃសង្គម-សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងកម្រិតគ្រួសារនិងសង្គមបានឆាប់រហ័សឡើយ។