2019-10-30 17:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រដ្ឋធម្មនុញ្ញរបស់យើងគឺអាចនិយាយបានថា ជារដ្ឋធម្មនុញ្ញរឹងផង និងទន់ផង ។ ប្រការដែលថា រឹង គឺគេចែងចំណុចណាដែលគេហាមក្នុងការធ្វើវិសោធនកម្ម ឬសើរើតាមចិត្ត ដូច្នេះអ្នកដែលមានអំណាចបញ្ញត្តិរដ្ឋធម្មនុញ្ញ គេគិតពីចំណុចដែលនឹងហាមប្រាម ចំណុចដែលហាមមិនឱ្យកែប្រែ គឺទី១-ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ទី២-របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ទី៣-ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ទី៤-ក្នុងកាលៈទេសៈប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ។ ចំពោះមាត្រាណាដែលគេអាចធ្វើការកែប្រែបាន គឺជារដ្ឋធម្មនុញ្ញទន់ ហើយរដ្ឋធម្មនុញ្ញរបស់យើងក៏មានការធ្វើវិសោធនកម្មច្រើនមាត្រាហើយដែរ។ រដ្ឋធម្មនុញ្ញរបស់យើងសព្វថ្ងៃនេះ គឺជាសមិទ្ធិផលនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលតម្រូវឱ្យខ្មែរគ្រប់ភាគីរួមគ្នាបង្កើតរដ្ឋធម្មនុញ្ញមួយ ។ កាលនោះយើងបង្កើតសភាធម្មនុញ្ញដើម្បីរៀបចំតាក់តែងសេចក្តីព្រាងរដ្ឋធម្មនុញ្ញមួយ ដែលក្រោយមកសភាធម្មនុញ្ញបានក្លាយជារដ្ឋសភា ។