2019-10-30 17:34
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សូមជម្រាបថាមិនចាំបាច់ស្នើមកទាំងបីព្រមគ្នានោះទេ ជួនកាលព្រះមហាក្សត្រតែមួយអង្គឯងក៏អាចស្នើឱ្យធ្វើវិសោធនកម្មបានដែរ ។ នីតិវិធីមានការលំបាកបន្តិច ព្រោះថាការផ្តើមគំនិតត្រូវលើកហេតុផល និងធ្វើសេចក្តីព្រាងថ្វាយព្រះមហាក្សត្រ ។ ព្រះអង្គធ្វើរាជសារមួយមកក្រុមប្រឹក្សាធម្មនុញ្ញដើម្បីផ្តល់មតិ ។ ក្រុមប្រឹក្សាធម្មនុញ្ញប្រជុំគ្នាពិនិត្យមើលថា តើសំណើនោះត្រឹមត្រូវគ្រប់លក្ខខណ្ឌទេ បើគ្រប់គ្រាន់ហើយក្រុមប្រឹក្សាធម្មនុញ្ញធ្វើចុតហ្មាយថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រប្រាប់ទៅម្ចាស់សំណើវិញតាមចុតហ្មាយដែលបានថ្វាយទ្រង់ ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ជាការពិបាកដែរ ព្រោះត្រូវយកសំឡេងអនុម័តពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល ហើយការយកសំឡេងពីរភាគបីនេះ ជាគោលការណ៍សាកលគ្រប់ប្រទេសទាំងអស់បើចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺទាល់តែមានសំឡេងអនុម័តពីរភាគបីទើបអាចកែបាន ។