Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-31 15:39

តាមប្រវត្តិសាស្ត្រកម្ពុជា ដើម្បីបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧បាន ពេលនោះ ព្រះមហាក្សត្រទ្រង់បានរៀបចំឱ្យមានការបោះឆ្នោតមួយ ដើម្បីបង្កើតសភាធម្មនុញ្ញដែលជាស្ថាប័នទទួលភារកិច្ចសរសេររដ្ឋធម្មនុញ្ញ និងអនុម័តរដ្ឋធម្មនុញ្ញ។ នៅសម័យសាធារណរដ្ឋខ្មែរ របៀបបង្កើតរដ្ឋធម្មនុញ្ញនៅសម័យនោះ គឺគេបង្កើតគណៈកម្មការមួយទទួលបន្ទុករៀបចំតាក់តែងរដ្ឋធម្មនុញ្ញ និងយកទៅដាក់ឱ្យអនុម័តដោយប្រជាមតិ ។ ចំណែកឯនៅសម័យកម្ពុជាប្រជាធិបតេយ្យ គឺសរសេរហើយជាស្រេច ដោយគ្រាន់តែយកទៅឆ្លងសន្និបាតកម្មាភិបាលទូទាំងប្រទេស ។ ចំណែកឯរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣វិញ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩៣ គឺគេបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបង្កើតសភាធម្មនុញ្ញឡើង ដើម្បីសរសេររដ្ឋធម្មនុញ្ញ ហើយក្រោយរដ្ឋធម្មនុញ្ញចូលជាធរមាន សភាធម្មនុញ្ញក្លាយទៅជារដ្ឋសភាតែម្តង ។ មានតែព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រចំនួនមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល ទើបអាចផ្តួចផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន ។ បើពិនិត្យទៅលើរដ្ឋធម្មនុញ្ញត្រង់ជំពូកព្រឹទ្ធសភា គឺប្រធានព្រឹទ្ធសភាគ្មានសិទ្ធិផ្តួចផ្តើមគំនិតសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេ ពីព្រោះជំពូកព្រឹទ្ធសភានេះជាជំពូកដែលកើតចេញពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាល ឆ្នាំ១៩៩៩ ។ ជំពូកនេះជាកូនកើតចេញពីដំណោះស្រាយនយោបាយឆ្នាំ១៩៩៨ ពិសេសគណបក្សធំៗពីរក្នុងរដ្ឋសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ។ ជំពូកនេះផ្តើមគំនិតយកចេញពីរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ ដែលគេនិយាយពីក្រុមប្រឹក្សា ព្រះរាជអាណាចក្រជាមូលដ្ឋានយកមកសរសេរដោយប្តូរពាក្យពេចន៍ខ្លួន អាស្រ័យហេតុនេះហើយបានជាប្រធានព្រឹទ្ធសភាអត់មានសិទ្ធិផ្តួចផ្តើមសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញទេ។ ព្រឹទ្ធសភាជាសភាមួយសម្រាប់ត្រិះរិះពិចារណាតែប៉ុណ្ណោះ ។ ព្រះមហាក្សត្រពេលទទួលសំណើហើយ ទើបពិគ្រោះមតិជាមួយក្រុមប្រឹក្សាធម្មនុញ្ញ ។ ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយមតិទៅព្រះមហាក្សត្រ បើធ្វើបានព្រះមហាក្សត្រ ទ្រង់ផ្តល់ចម្លើយទៅនាយករដ្ឋមន្ត្រី ឬទៅប្រធានរដ្ឋសភា ហើយអនុវត្តនីតិវិធីព្រាងច្បាប់ធម្មនុញ្ញ ធ្វើសេចក្តីថ្លែងហេតុ និងធ្វើសំណើ ប៉ុន្តែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ រដ្ឋសភាត្រូវអនុម័តដោយសំឡេង ២/៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ហើយព្រឹទ្ធសភាក៏ត្រូវអនុម័តដោយសំឡេង ២/៣ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលដែរ នេះជាសំឡេងអនុម័តដែលមានលក្ខណៈជាស្តង់ដារនៅក្នុងរដ្ឋធម្មនុញ្ញទាំងអស់នៅលើពិភពលោក ។ ចំណែកឯនិរាករណ៍វិញ គឺមិនមានចំពោះករណីរដ្ឋធម្មនុញ្ញទេ ប៉ុន្តែគេប្រើបានជាមួយច្បាប់ទៅវិញ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login