កំណែទម្រង់របស់បារំាងមកលើប្រទេសកម្ពុជាមានផលវិជ្ជមាននិងអវិជ្ជមាន ដូចជាៈ
ផលវិជ្ជមានៈ
- បារាំងបានស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្រ្តខ្មែរ
- បារាំងជួយអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ
- បារាំងបានជួយទាមទារខេត្តខ្មែរមួយចំនួនពីសៀមមកវិញតាមរយៈកិច្ចព្រមព្រៀងឆ្នាំ ១៩០៤ និង ១៩០៧ ដូចជាម្លូព្រៃ ស្ទឹងត្រែង បាត់ដំបង សៀមរាប
- ធ្វើទំនើបកម្មប្រព័ន្ធអប់រំ កសាងសាលារៀន មន្ទីរពេទ្យ រៀបចំរចនានុក្រមខ្មែរ
- ធ្វើកំណែទម្រង់វិស័យរដ្ឋបាល សេដ្ឋកិច្ច និងកសិកម្ម
- កសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាកសាងផ្លូវថ្នល់ ស្ពាន រថភ្លើង
ផលអវិជ្ជមានៈ
- បារាំងបានធ្វើឲ្យសង្គមខ្មែរកាន់តែក្រឡើងៗតាមរយៈទម្ងន់ពន្ធដារច្រើនប្រភេទចាប់ពីពន្ធស្រូវ សត្វពាហនៈ
- បារាំងបានកេណ្ឌប្រជាពលរដ្ឋខ្មែរឲ្យបម្រើយោធាបារាំង ក្នុងសង្គ្រាមលោកលើកទី១ ទី២ ( ស្លាប់ក្នុងសមរភូមិ )
- បារាំងបានកាត់ទឹកដីខ្មែរក្រោម និងដាឡាក់ឲ្យទោសស្តេចយួនបាវ ដាយ ( ១៩៤៧ ) និងខេត្តត្រាចឲ្យសៀមរាប
- ព្រមទាំងប្រមូលយកវត្ថុកេតនភណ្ឌរបស់ខ្មែរទៅស្រុកបារាំង... ។