ការបកស្រាយនូវពាក្យចំនួនបីគឺ ៖
- ពាក្យ ធម្មានរូបភាព គឺជាពាក្យច្បាប់ដែលមានប្រើនៅក្នុងនីតិរដ្ឋធម្មនុញ្ញផង និងនីតិស៊ីវិលផង មានន័យថា ជាគុណភាពនៃអំណាចមួយ ដែលស្របទៅតាមបំណងប្រាថ្នារបស់ប្រជាជន ។ ដូច្នេះវាមានធម្មានរូបភាព តាមលក្ខណៈប្រជាធិបតេយ្យ ធម្មានុរូបភាពតាមលក្ខណៈរាជាធិបតេយ្យ ។ល។ និង ។ល ។ ឱ្យតែស្របតាមបំណងប្រាថ្នារបស់ប្រជាជនដែលភាសាបារាំងគេហៅថា Légitimité ។
- ពាក្យ សមាគតរដ្ឋ ពាក្យសរសេរក្នុងច្បាប់រដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៤៧ ដែលមានន័យថា ជារដ្ឋមួយដែលស្ថិតនៅក្នុងសមាគមភាសាបារាំងហៅថា Etat associé ។ ពេលនោះរដ្ឋធម្មនុញ្ញបានចែងថា កម្ពុជាជាសមាគតរដ្ឋ មានន័យថា ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ។ ប្រទេសទាំងអស់ត្រូវគ្រប់គ្រងដោយបារាំង ដែលមានឈ្មោះថា សហភាពបារាំងដែលមានប្រទេសប្រាំ គឺកម្ពុជា ឡាវ តុងកឹងខាងជើង អាណាម និងកូសាំងស៊ីន ។
- ពាក្យ ធម្មនុញ្ញភាព មានន័យថា ភាពដែលស្របរដ្ឋធម្មនុញ្ញ ដែលភាសាអង់គ្លេសហៅថា Constitutionality បារាំងហៅថា Constitutionnalité រដ្ឋធម្មនុញ្ញទាំងអស់ ។ រាល់បទដ្ឋានគិតយុត្តទាំងអស់ត្រូវគោរព និងស្របតាមរដ្ឋធម្មនុញ្ញទាំងអស់ ។