Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-04 13:57

ការបកស្រាយច្បាប់ គឺជាការយកកថាខ័ណ្ឌមាត្រាណាមួយ ឬមាត្រាណាមួយនៃច្បាប់ ប៉ុន្តែមិនមែនច្បាប់ទាំងមូលនោះទេមកសិក្សាលម្អិត និងស៊ីជម្រៅដោយក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈសំណើពីប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី តំណាងរាស្រ្ត ១/១0 និងសមាជិកព្រឹទ្ធសភា ១/៤ ក្នុងគោលបំណងពិនិត្យឱ្យឃើញថា តើខ្លឹមសាររបស់កថាខ័ណ្ឌមាត្រាណាមួយ ឬបទបញ្ញត្តិនៃមាត្រារបស់ច្បាប់ណាមួយស្របទៅនឹងរដ្ឋធម្មនុញ្ញឬទេ ។ ឧទាហរណ៍ មុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្តេចនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយមាត្រា ១៧ និង មាត្រា ១៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពីព្រោះនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានធ្វើបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីអនុវត្ត មាត្រា ១៧ និង មាត្រា ១៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើសពីអ្វីដែលមាននៅក្នុងខ្លឹមសារដើមរបស់ច្បាប់ ។ តាមរយៈប្រការនៃបទបញ្ជានោះបានបញ្ញត្តិថា “ប្រសិនបើបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បច្ចុប្បន្នជាអភិបាល ឬអភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវធ្វើពាក្យលាលែងពីមុខតំណែងឱ្យបានមួយសប្តាហ៍មុនថ្ងៃ ឃោសនាបោះឆ្នោត” ប៉ុន្តែបើពិនិត្យមើលនៅក្នុងច្បាប់វិញ មាត្រា ១៧ និង មាត្រា ១៨ ចែងត្រឹមតែថា ” បើបេក្ខជនឈរឈ្មោះនោះ គឺជាមន្ត្រីរាជការ ឬអភិបាល អភិបាលរង រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវដាក់ពាក្យឈប់ពិសេស” ។ ចំណែកឯការផ្សព្វផ្សាយច្បាប់វិញ គឺគ្រាន់តែជាការណែនាំ និងផ្តល់ជាព័ត៌មានអំពីខ្លឹមសារនៃច្បាប់ណាមួយ ជាពិសេសច្បាប់ថ្មីដែលទើបតែនឹងចូលជាធរមានក្នុងគោលបំណងចង់ឱ្យប្រជាពលរដ្ឋចេះច្បាប់ និងកុំឱ្យប្រព្រឹត្តបទល្មើសណាមួយ ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ ឬសង្គម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login