សង្គ្រាមនៅកម្ពុជាក្នុងឆ្នាំ ១៩៧០. ១៩៧៥ និងឆ្នាំ ១៩៧៩ . ១៩៩៨ និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ( ១៩៧៥. ១៩៧៩ ) មានផលវិបាកសម្រាប់កម្ពុជាដូចតទៅ
ៈ
សង្គ្រាមឆ្នាំ ១៩៧០ . ១៩៧៥ និង១៩៧៩ . ១៩៩៨ ផ្តល់នូវវិនាសសកម្មដូចតទៅៈ
ខាងសង្គម
- សម្លាប់ជីវីតមនុស្សជាងបីលាននាក់
- បន្សល់ទុកអ្នករងរបួស ជនពិការ ក្មេងកំព្រា ស្រ្តិមេម៉ាយ
- បាត់បង់ធនធានមនុស្ស
- ព្រាត់ប្រាស់គ្រួសារ ផ្ទះសម្បែង រងទុក្ខវេទនាគ្រោះទុរភិក្ស
- ជួបនូវអនាធិបតេយ្យ ចោរកម្ម អំពើពុករលួយ អយុត្តិធម៌
- បំបាត់សិទ្ធិសេរីភាព ជំនឿ សាសនា
ខាងសេដ្ឋកិច្ច
- ដីស្រែចម្ការទុកទំនេរចោលក្លាយជាចម្ការមីន រណ្តៅគ្រាប់បែក
- រោងចក្រ សហគ្រាស ចម្ការកៅស៊ូត្រូវបំផ្លាញ
- បំផ្លាញោហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ សំណង់ បរិក្ខាផ្សេងៗ
- បាត់បង់ធនធាន និងអ្នកវិនិយោគទុនមិនហ៊ានចូលមក
- ទំនិញឡើងថ្លៃ អតិថរណាក្រដាសប្រាក់ ។
ខាងនយោបាយ
- ប្រទេសកម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះ កិត្តិយស លើឆាកអន្តរជាតិ
- ប្រជាជនបាត់បង់ជំនឿចិត្ត និងទំនុកចិត្តលើថ្នាក់ដឹកនាំ និងអស់សង្ឃឹមលើជោគវាសនារបស់ប្រទេសជាតិ
- នាំកម្ពុជាទៅរកការកាប់សម្លាប់រង្គាលលើជាតិសាសន៍ខ្លួនឯង
- កម្ពុជាជាប្រទេសរស់នៅដោយឯកា ។