Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គណៈកម្មាធិការបេតិកភណ្ឌពិភពលោកមានលក្ខណវិនិច្ឆ័យ១០ប្រការ សម្រាប់ទទួលបានជាសម្បត្តិបេតិកភណ្ឌពិភពលោកមានដូចជាៈ

  • ជាស្នាដៃឯកនៃទេពកោសល្យដែលមនុស្សជាអ្នកបង្កើត
  • បង្ហាញពីការប្តូរគ្នាពីតម្លៃរបស់មនុស្សក្នុងតំបន់វប្បធម៌ពិភពលោក ការបង្កើតនូវស្ថាបត្យកម្ម ឬបច្ចេកវិទ្យា សិល្បៈដ៏មានសារៈសំខាន់ ការរៀបចំទីក្រុង ឬរចនាប័ទ្មទិដ្ឋភាព
  • មានលក្ខណៈជាស្នាដៃឯកតែមួយគត់គ្មានពីរ ឬវិសេសវិសាលចំពោះប្រពៃណី វប្បធម៌ ឬអរិយធម៌ ដែលកំពុងតែ​មានជីវីត ឬបានវិនាសទៅហើយ
  • ជាគំរូឆ្នើមនៃប្រភេទសំណង់ ទិដ្ឋភពខាងស្ថាបត្យកម្មឬបច្ចេកវិទ្យា ដែលបានបង្ហាញពីលក្ខណៈនៃដំណាក់កាលដ៏ប្រសើរ និងប្រវត្តិមនុស្សជាតិ
  • ជាគំរូឆ្នើមនៃការតាំងទីលំនៅរបស់មនុស្សបែបប្រពៃណី ការប្រើប្រាស់ដី ឬសមុទ្រ ដែលតំណាងឲ្យវប្បធម៌មួយឬច្រើ​ន អន្តរកម្មជាមួយនិងបរិស្ថានជាពិសេសនៅពេលដែលវាងាយនិងរងគ្រោះ មានន័យថា កំពុងស្ថិតក្រោមផលប៉ះពាល់នៃការផ្លាស់ប្តូរដែលចៀសមិនផុត
  • មានទំនាក់ទំនងផ្ទាល់ ឬរូបិយជាមួយនិងព្រិត្តិការណ៍ឬប្រពៃណីនៃការរស់នៅ គំនិត ឬជំនឿ ស្នាដៃសិល្បៈ និងអក្សរសាស្រ្តដែលលេចធ្លោជាសកល ។ អ្វីៗទាំងអស់នេះគណៈកម្មាធិការ ពិចារណាថាលក្ខណៈវិនិច្ឆ័យនេះ គួរតែត្រូវបានគេប្រើប្រាស់ស្របនិងលក្ខណៈវិនិច្ឆ័យផ្សេងទៀត
  • មានបាតុភូតធម្មជាតិ ដ៏វិសេសវិសាល ឬតំបន់ដែលមានសម្រស់ធម្មជាតិវិសេសវិសាល និងសារៈសំខាន់ដែលពាក់ព័ន្ធនិងសោភណភាព
  • គំរូឆ្នើមដែលតំណាងដំណាក់កាលធំៗនៃប្រវត្តិផែនដីដែលរួមមានប្រវត្តិជីវិតមនុស្ស ដំណើរការការកកើតភូមិសាស្រ្តដែលកំពុងតែកើតមានដ៏សារៈសំខាន់ក្នុងការបង្កើតជាលក្ខណៈនៃភូមិសណ្ឋានវិទ្យា ឬភមិសាស្រ្ត
  • ជាគំរូឆ្នើមដែលបង្ហាញពីដំណើរការនៃបរិស្ថាន ផែនដី ទឹកសាប ឆ្នេរសមុទ្រ និងផ្លូវសមុទ្រ
  • មានលំនៅឋានធម្មជាតិ ដែលមានសារៈសំខាន់បំផុតសម្រាប់ការអភិរក្សជីវចម្រុះជាដើម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login