ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សូមជម្រាបថា បញ្ហានេះគឺពិបាកណាស់ ។ របៀបដាក់លេខរៀងមាត្រានេះ គឺយករដ្ឋធម្មនុញ្ញ ឆ្នាំ១៩៤៧ ជាគោល ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ មកដល់ឆ្នាំ១៩៧០ មានធ្វើវិសោធនកម្មចំនួន ១២លើក ។ បើកាលណាឃើញមាត្រា ហើយមានពាក្យថ្មីនៅបន្ត ឧទាហរណ៍មាត្រា ២០ថ្មី នេះមានន័យថាមាត្រានេះបានកែលើកទីមួយហើយ ។ ប្រសិនបើគេដាក់ពាក្យមាត្រាថ្មី (មួយ) គឺមានន័យថាមាត្រានោះបានធ្វើការកែប្រែពីរដងហើយ។ ប៉ុន្តែបើគេដាក់មាត្រាថ្មី ហើយបើករង្វង់ក្រចកយោងលើមាត្រាចាស់ អាហ្នឹងគឺមាត្រាចាស់ទាំងស្រុង តាំងពីឆ្នាំ១៩៩៣ ប្តូរតែលេខទេ ពីព្រោះយើងបង្កើតជំពូកព្រឹទ្ធសភាមួយកាលពីឆ្នាំ១៩៩៩ ធ្វើឱ្យប្តូរលេខរៀងមាត្រាទាំងអស់ ។ ប៉ុន្តែបើគេដាក់មាត្រាថ្មី (ពីរ ) គឺមានន័យថាមាត្រានោះបានធ្វើការកែប្រែយ៉ាងតិចពី ២ ទៅ ៣ដង ។ ដូច្នេះ ត្រូវមើលទៅឧបសម្ព័ន្ធខាងក្រោយគេ នេះគឺជាវិធីសាស្ត្រក្នុងការដាក់លេខរៀងរដ្ឋធម្មនុញ្ញ ។