កត្តាដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឹៈ
មិនចេះច្បាប់ចរាចរណ៍
មិនគោរពច្បាប់ចរាចរណ៍
- ប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង
- បើកហួសល្បឿនកំណត់ ពិសេសនៅក្នុងទីប្រជុំជន
- អ្នកបើកបរមិនទាន់គ្រប់អាយុប្រើប្រាស់យានយន្ត
- ផ្ទុកឥវ៉ាន់ ឬទំនិញធ្ងន់ហូសកំណត់
- មិនគោរពសិទ្ធិអាទីភាព មិនយោគយល់អធ្យាស្រ័យគ្នា
- ធ្វេសប្រហេស
- មិនបានត្រួតពិនិត្យសុវត្ថិភាពយានយន្តមុនពេលបើកបរឲ្យបានម៉ត់ចត់ហេដ្ឋារចនាសម្ព័ន្ធមិនសមស្រប ។
វិធានមការបង្ការគ្រោះថ្នាក់
បណ្តុះបណ្តាល និងបង្រៀននច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយដល់គ្រប់ស្រទាប់ប្រជាជន ជាពិសេសនៅតាមសាលារៀន និងសហគមន៍
ពង្រឹងការគោរពច្បាប់ ចរាចរណ៍ឲ្យបានតឹងតែង
- ចាត់វិធានការយ៉ាងតឹងរឹងក្នុងការត្រួតពីនិត្យប័ណ្ណបើកបរ និងមួកសុវត្ថិភាពសម្រាប់អ្នកបើកបរតោចក្រយានយន្ត
- ពិន័យដល់យានយន្តណាដែលផ្ទុកឥវ៉ាន់ ឬដាក់មនុស្សធ្ងន់ហួសកំណត់ ពិន័យដល់អ្នកបើកបរណាដែលបើកហួសល្បឿនកំណត់
- ពិន័យដល់អ្នកបើកបរណាដែលមិនទាន់គ្រប់អាយុប្រើប្រាស់យានយន្ត
- ពិន័យយ៉ាងតឹងរឹងដល់ជនណាដែលមិនគោរពច្បាប់ចរាចរណ៍
- ពិន័យដល់អ្នកបើកបរណាដែលប្រើប្រាស់ទូរស័ព្ទនៅពេលកំពុងបើកបរយានយន្ត
- គោរពសិទ្ធិអាទីភាព និងយោគយល់អធ្យាស្រ័យគ្នា
- ត្រួតពិនិត្យសុវត្ថិភាព យានយន្តមុនពេលបើកបរឲ្យបានម៉ត់ចត់ ។
ជួសជុល ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឲ្យបានសមស្រប និងដាក់ផ្លាកសញ្ញាឲ្យបានត្រឹមត្រួវតាមបទដ្ឋានបច្ចេកទេសនៃច្បាប់ចរាចរណ៍ ។