Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-07 14:15

រដ្ឋធម្មនុញ្ញគ្រាន់តែជាច្បាប់គោលរបស់ប្រទេសក្នុងការកំណត់អំពីរបបនយោបាយ អំណាច ការគោរពសិទ្ធិមនុស្ស សិទ្ធិស្រ្តី សិទ្ធិកុមារ ជំនឿ ។ល ។ សួរថាគ្រប់គ្រាន់ទេ ? គ្រប់គ្រាន់នៅក្នុងកាលៈទេសៈណាមួយដែលកកើត គឺគ្រប់គ្រាន់ ប៉ុន្តែយើងត្រូវដឹងថាសង្គមមានការវិវឌ្ឍរីកចម្រើនទៅតាមការវិវឌ្ឍរីកចម្រើនរបស់ពិភពលោកដែរ ។ ប្រទេសនីមួយៗមានទំនាក់ទំនងគ្នា ស្ថិតនៅក្នុងសហគមន៍អន្តរជាតិ ពិសេសចាប់ពីពេលមាន អង្គការសហប្រជាជាតិ យើងអាចនិយាយថា ប្រទេសណាក៏ជាសមាជិកអង្គការសហប្រជាជាតិដែរ ។ ដូច្នេះ កាលណាពិភពលោកវិវឌ្ឍរីកចម្រើនប្រទេសជាតិរីកចម្រើន ពេលនោះហើយបើកាលណាមានភាពចាំបាច់ត្រូវដោះស្រាយអ្វីមួយឱ្យស្របនឹងការរីកចម្រើន គេចាំបាច់ត្រូវរៀបចំធ្វើការកែប្រែឬបន្ថែម ។ ដោយសារការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដល់កម្រឹតដែលត្រូវធ្វើការកែប្រែហើយត្រូវតែធ្វើការកែប្រែ ដូចជាការកែប្រែពីប្រព័ន្ធអនុម័ត បោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល ឬទម្លាក់រាជរដ្ឋាភិបាល កាលពីឆ្នាំ១៩៩៣ សរសេរសុទ្ធតែ ២/៣ ទាំងអស់ ពីព្រោះពេលនោះទាមទារឱ្យខ្មែររួបរួមគ្នាស្រុះស្រួលគ្នា។ ដោយសារមានការវិវឌ្ឍន៍ នៅឆ្នាំ២០០៦ ទាមទារឱ្យមានការកែប្រែពីសំឡេងអនុម័តបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភា ឬបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល ប្តូរពីសំឡេង ២/៣ មកសំឡេងភាគច្រើនដាច់ខាត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login