អ្នកដឹកនាំនៃបណ្តាប្រទេសនានាលើកសកលលោក និងអង្គការសហប្រជាជាតិបានអនុម័តគោលដៅសហស្សវត្សរ៍សកលនៅឆ្នាំ ២០០០ គោលបំណងចម្បងនៃគោលដៅសហស្សរ៍សកលនេះគឺៈ
- គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី១៖ លុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរ និងភាពអត់ឃ្លាន
- គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី២៖ សម្រេចឲ្យបានជាទូទៅនូវការអប់រំមូលដ្ឋាន
- គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៣៖ លើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្រ្តី
- គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៤៖ កាត់បន្ថយអត្រាមរណភាពកុមារ
- គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៥៖ លើកកម្ពស់សុខភាពមាតា
- គោលដៅអភិវឌ្ឍន័សហវត្សរ៍ទី៦៖ ប្រយុទ្ធប្រឆាំងនិងមេរោគអេដស៍ ជម្ងឺអេដស៍ គ្រុនចាញ់ និងជម្ងឺដទៃទៀត
- គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៧៖ ធានាចីរភាពបរិស្ថាន
- គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទី៨៖ បង្កើតភាពជាដៃគូជាសកលសម្រាប់កិច្ចអភិវឌ្ឍន៍ ។