ការសិក្សាចំណេះដឹងទូទៅផ្តល់សារប្រយោជន៍ៈ
- ចេះច្នៃប្រឌិតវប្បធម៌បរទេសស្របចំណូលចិត្តខ្មែរ និងបណ្តុះនូវមនោសសញ្ចេតនាថែរក្សាការពារសម្បត្តិជាតិ
- មានទុនសម្រាប់ការបកស្រាយពន្យល់មហាជន និងផ្សារភ្ជាប់នូវវប្បធម៌ជាតិ និងអន្តរជាតិ ក្នុងការងារអប់រំទូទៅ
- ស្គាល់ច្បាស់ប្រភពលក្ខណណៈវប្បធម៌ជាតិរួមគ្នាលើកតម្កើង និងចេះផ្សព្វផ្សាយវប្បធម៌ខ្មែរព្រមជាមួយការទប់ស្កាត់វប្បធម៌ពាលា
- ធ្វើការអបរំផ្សព្វផ្សាយបន្ត ពីវិធានការការពារបរិស្ថានថែរក្សានូវសុខភាព ការអនុវត្តច្បាប់ការគោរពសិទ្ធិប្រជាធិបតេយ្យ ព្រមទាំងលើកកម្ពស់តម្លៃអត្តសញ្ញាណ និងព្រលឹងជាតិ
- ចេះរស់នៅក្នុងសង្គមសីលធម៌ គុណធម៌ ចរិយាធម៌ លុបបំបាត់ការរើសអើងប្រកាន់វណ្ណៈប្រកបដោយកិត្តិយសសេចក្តីថ្លៃថ្នូរ
- មានសាមគ្គីភាព សមូកហភាព ចេះអប់រំទូន្មានខ្លួនក្នុងការប្រើប្រាស់សិទ្ធិសេរីភាព និងជំរុញកាការពារ ការប្រើប្រាស់ និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ
- មានមនសិការវិជ្ជាជីវៈប្រកបរបរសុចរិត ស្គាល់ពីតួនាទីភារកិច្ច និងស្វ័យកែលម្អខ្លួនឯងជាប្រចាំ
- រួមកម្លាំងគ្នាលុបបំបាត់ក្រីក្រ និងចូលរូមងភិវឌ្ឍន៍សង្គម ។