ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រសិនបើយើងពិនិត្យមើលអំពីខ្លឹមសារទាំងមូលនៃច្បាប់ស្តីពីការប្រឆាំងនឹងអំពើពុករលួយ យើងឃើញនូវវីធានការចំនួន ០២ (ពីរ) គឺ វិធានការបង្ការ និង វិធានការទប់ស្កាត់។ វិធានការទាំងពីរនេះ ក៏មានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០០៨ ផងដែរ។ ដើម្បីស្វែងយល់អំពីចំណុចខុសគ្នានៃវិធានការទាំងពីរ យើងនឹងសិក្សាអំពីវិធានការនីមួយៗ ដូចតទៅ ៖
វិធានការបង្ការ សំដៅដល់គោលនយោបាយប្រឆាំងនឹងអំពើពុករលួយរបស់រាជរដ្ឋាភិបាល ដែលជំរុញឲ្យមានការចូលរួមរបស់សង្គម ហើយឆ្លុះបញ្ចាំងនូវគោលការណ៍នៃក្រិតក្រមច្បាប់ ការគ្រប់គ្រងកិច្ចការសាធារណៈ និងទ្រព្យសម្បត្តិសាធារណៈត្រឹមត្រូវ សេចក្តីថ្លៃថ្នូរ តម្លាភាព និងការទទួលខុសត្រូវ ។ វិធានការបង្ការនៅប្រទេសកម្ពុជាបច្ចុប្បន្ន បានដាក់ចេញជាគោលនយោបាយ និងតាមរយៈបទប្បញ្ញត្តិច្បាប់ជាធរមាន ។ ឧទាហរណ៍ ៖ វិធានការបង្ការជាគោលនយោបាយនាពេលថ្មីៗកន្លងទៅនេះ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ច្រៀបកម្មវិធីអប់រំពាក់ព័ន្ធនឹងការប្រឆាំងនឹងអំពើពុករលួយសម្រាប់កម្មវិធីសិក្សាចាប់ពីថ្នាក់ទី៦ ដល់ថ្នាក់ទី១២ ។ ឧទាហរណ៍ ៖ វិធានការបង្ការតាមរយៈបទប្បញ្ញត្តិច្បាប់ជាធរមានច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងក្រមព្រហ្មទណ្ឌ បានបញ្ញត្តិអំពីបទល្មើសពុករលួយ ដែលជាវិធានការបង្ការ ដែលស្របនឹងទ្រឹស្តី “គ្មានជនណាម្នាក់មិនដឹងមិនលឺអំពីច្បាប់ទេ” ។ ដូច្នេះ កាលណាមានច្បាប់ជាធរមាន មានន័យថា ពលរដ្ឋទាំងអស់ត្រូវដឹងអំពីច្បាប់នោះ ។
វិធានការទប់ស្កាត់ សំដៅដល់សកម្មភាពចូលរួម ឬសហការរវាងអង្គភាពប្រឆាំងអំពើពុករលួយជាមួយស្ថាប័ន្ធពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការកើតមានឡើងនូវអំពើពុករលួយ ប្រសិនបើគ្មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយទេ ។ ម្យ៉ាងវិញទៀត អង្គភាពប្រឆាំងអំពើពុករលួយមិនមែនចេះតែចូលរួមសកម្មភាពទប់ស្កាត់នោះទេ លុះត្រាតែបញ្ហានោះ ជារឿងបច្ចុប្បន្នភាពដែលសាធារណៈជនយល់ថានឹងមានអំពើពុករលួយកើតឡើង ប្រសិនបើគ្មានការទប់ស្កាត់នោះទេ ។ ឧទាហរណ៍ ៖ ការចូលរួមសង្កេតការណ៍នៃការប្រឡងនានា ។ ចាប់តាំងពីសម័យប្រឡងថ្នាក់ទី១២ ឆ្នាំសិក្សា ២០១៣-២០១៤ រហូតដល់ ឆ្នាំសិក្សា ២០១៤-២០១៥ កន្លងទៅនេះ វត្តមានរបស់អង្គភាពប្រឆាំងអំពើពុករលួយបានអនុវត្តវិធានការទប់ស្កាត់អំពើពុករលួយនៅថ្ងៃប្រឡង ដោយសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ។ ប្រសិនបើគ្មានវត្តមានអង្គភាពប្រឆាំងអំពើពុករលួយទេនោះ សាធារណៈជនប្រាកដជាគិតថានឹងមានអំពើពុករលួយកើតឡើងនៅថ្ងៃប្រឡង ។ យើងក៏ឃើញមានវត្តមានរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍នៃការប្រឡង ជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី៤ និងសិស្សចៅក្រមជំនាន់ទី៧ នៃសាលារាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក្នុងអំឡងឆ្នាំ២០១៥ និងឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះផងដែរ។