Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-14 15:20

ពាក្យ “អ្នកជាប់ពន្ធនិវាសនជន” សំដៅដល់ ៖

  • រូបវន្តបុគ្គលដែលមាននិវាសនដ្ឋាន ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ១៨២ ថ្ងៃនៅក្នុងរយៈពេល ១២ ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំសារពើពន្ធចរន្ត ។
  • នីតិបុគ្គលឬក្រុមអាជីវកម្ម ដែលត្រូវបានបង្កើតឬត្រូវបានគ្រប់គ្រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានកន្លែងប្រកបអាជីវកម្ម ជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
  • សម្រាប់លក្ខណៈវិនិច្ឆ័យនៃនិវាសនដ្ឋាននៅកម្ពុជារូបវន្តបុគ្គលណាដែលមានលក្ខណៈស្របតាមលក្ខណៈវិនិច្ឆ័យចាប់ពីមួយឡើងទៅក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំងបីដូចខាងក្រោម ត្រូវបានចាត់ទុកជានិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ៖

         ក- និវាសនដ្ឋានរបស់រូបវន្តបុគ្គល ៖ រូបវន្តបុគ្គលមាន និវាសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រសិនបើរូបវន្តបុគ្គលនោះ មានជាកម្មសិទ្ធ ឬជួល ឬភិតិសន្យា​ ផ្ទះ អគារ បន្ទប់ជួល អន្តេវា សិកដ្ឋាន។ល។ ដែលអាចប្រើប្រាស់បាន ហើយដែលរូបវន្តបុគ្គលនោះតែងតែស្នាក់នៅឬកាន់កាប់ ។

         ខ- ត្រូវបានកំណត់ទៅតាមកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់រូបវន្តបុគ្គលដែលជាការកំណត់តាមរូបភាពជាក់ស្តែងនៃការស្នាក់នៅ ដោយផ្អែកទៅលើកត្តានានា ដូចជា មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល រយៈពេលស្នាក់នៅ ចរិតនៃការស្នាក់នៅ ទីកន្លែងដែលគ្រួសាររបស់រូបវន្តបុគ្គលនោះស្នាក់នៅ គណនីធនាគាររបស់រូបវន្តបុគ្គល ទីកន្លែងដែលរូបវន្តបុគ្គលធ្វើសកម្មភាពសង្គមជាសំខាន់ ។

         គ- វត្តមានរបស់រូបវន្តបុគ្គលនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី១៨២ថ្ងៃក្នុងមួយលើក ឬច្រើនលើកក្នុងរយៈពេល ១២ ខែណាមួយដែលបានបញ្ចប់ក្នុងឆ្នាំសារពើពន្ធចរន្ត ។ ក្នុងការកំណត់ចំនួនថ្ងៃស្នាក់នៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា វត្តមានក្នុងចំណែកណាមួយនៃថ្ងៃត្រូវរាប់ថាមួយថ្ងៃពេញ។

  • នីតិបុគ្គល ឬក្រុមអាជីវកម្ម ដែលត្រូវបានបង្កើត ឬត្រូវបានគ្រប់គ្រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានកន្លែងប្រកបអាជីវកម្មជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login