ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤៦- តើសហគ្រាសឯកបុគ្គលសំដៅទៅលើអ្វី ?
៤៧- តើពាក្យ "អាជីវកម្ម” មានន័យយ៉ាងដូចម្តេច ?
៤៨- តើ “សកម្មភាពសេដ្ឋកិច្ច” សំដៅដល់សកម្មភាពអ្វីខ្លះ ?
៤៩- តើបុគ្គលប្រភេទណាជា “អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស” ?
៥០- តើពាក្យថា តម្លៃទីផ្សារគឺសំដៅទៅលើអ្វី ?
ចម្លើយ
៤៦- ពាក្យ “សហគ្រាសឯកបុគ្គល” សំដៅដល់សហគ្រាសអាជីវកម្មដែលជាកម្មសិទ្ធិ ១០០ ភាគរយ របស់រូបវន្តបុគ្គលណាម្នាក់។ ក្នុងនិយមន័យនេះ ប្ដី ប្រពន្ធ និង កូនក្នុងបន្ទុក ត្រូវចាត់ទុកថាជារូបវន្តបុគ្គលតែម្នាក់ ។
៤៧- ពាក្យ "អាជីវកម្ម” សំដៅដល់សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គល ដែលមានគោលដៅទាញយកប្រាក់ចំណូលអំពីការផលិតនិងលក់ទំនិញ ការផ្គត់ផ្គង់សេវាភតិសន្យា ការជួល ឬការលក់ទ្រព្យសម្បត្តិ ឬសកម្មភាពផ្សេងទៀត ។
៤៨- ពាក្យ "សកម្មភាពសេដ្ឋកិច្ច” សំដៅដល់សកម្មភាពរបស់បុគ្គល ដែលធ្វើជានិច្ចកាលជាប់បន្ត ឬមួយដងមួយគ្រា ដើម្បីរក ឬមិនរកចំណេញ ក្នុងការផ្គត់ផ្គង់ ឬមានបំណងផ្គត់ផ្គង់ទំនិញ ឬសេវាឱ្យដល់បុគ្គលដទៃ ក្នុងគោលដៅដើម្បីបានអត្ថប្រយោជន៍អ្វីមួយ ។
៤៩- បុគ្គលដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសគឺ ៖
+ សហគ្រាសមានផលរបរក្នុងរយៈពេល ៣ខែប្រតិទិនជាប់គ្នាណាមួយចាប់ពី ៖
- ១២៥ លានរៀលឡើងទៅសម្រាប់ការផ្គត់ផ្គង់ទំនិញ ឬផ្គត់ផ្គង់ចំរុះ ឬ
- ៦០ លានរៀលឡើងទៅសម្រាប់ការផ្គត់ផ្គង់សេវា ឬ
- ៣០ លានរៀលឡើងទៅសម្រាប់ការធ្វើកិច្ចសន្យាជាមួយរដ្ឋ ។
- សហគ្រាសដែលក្នុងពេលចាប់ផ្តើមរយៈពេល ៣ខែជាប់គ្នាណាមួយ មានមូលដ្ឋានជឿជាក់ថាទទួលបានផលរបរច្រើនជាងផលរបរដូចបានកំណត់ខាងលើ ។
+ សហគ្រាសមានផលរបរប្រចាំឆ្នាំចាប់ពី ៖
- ៥០០ លានរៀលឡើងទៅសម្រាប់ការ ផ្គត់ផ្គង់ទំនិញ ឬផ្គត់ផ្គង់ចំរុះ ឬ
- ២៥០ លានរៀលឡើងទៅសម្រាប់ការផ្គត់ផ្គង់សេវា ឬ
- ១២៥ លានរៀលឡើងទៅសម្រាប់ការធ្វើកិច្ចសន្យាជាមួយរដ្ឋ ។
៥០- តម្លៃទីផ្សារគឺជាថ្លៃមួយដែលអ្នកទិញធម្មតាម្នាក់ហ៊ានទិញទ្រព្យសកម្មក្នុងសភាព និងទីកន្លែងដែលទ្រព្យសកម្មនោះស្ថិតនៅ ។ តាមតម្លៃទីផ្សារគឺត្រូវបានប្រើចំពោះថ្លៃដូចខាងក្រោម ៖