Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-15 15:30

និមិត្តសញ្ញា និងរចនាសម្ព័ន្ធក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រម្ពុជាដូចជា ៖

  • និមិត្តសញ្ញា ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​រូប​ព្រះព្រហ្ម​មាន​ ព្រះភ័ក្ដ្រ៤ និង ព្រះ​ហ​ស្ថ៤ កាន់​កេតនភណ្ឌ គង់​លើ​បល្ល័ង្ក។ ព្រះព្រហ្ម ជា​និ​មិ​ត្ដ​រូប​នៃ​អ្នកបង្កើ់ត​លោក ។ ព្រះភ័ក្ដ្រ​ព្រះព្រហ្ម តំណាងឱ្យ​ព្រហ្ម​វិហារធម៌​ទាំង​បួន​គឺ មេ​ត្ដា ករុណា មុទិតា និង ឧបេក្ខា ។ ព្រះ​ហ​ស្ថ ឆ្វេង ខាងលើ​កាន់​ផ្កាឈូក តំណាង​ការកកើត ព្រះ​ហ​ស្ថ ឆ្វេង ខាងក្រោម​កាន់​សាស្ដ្រា តំណាង​គម្ពីរ​ក្បួន ច្បាប់ ព្រះ​ហ​ស្ថ សាំ្ដ ខាងលើ​កាន់​ផ្គាំ តំណាងឱ្យ​ការ​រំងាប់​អារម្មណ៍ ការ​ឧទ្ទិស​កុសល ការ​ចំរើន​ភាវនា រក​អំពើ​ល្អ ផ្លូវធម៌ ផ្លូវលោក ព្រះ​ហ​ស្ថ ស្ដាំ ខាងក្រោម​កាន់​ពួច​ទឹក តំណាង​ទឹក​អ​ម្រិ​ត​ប្រោះព្រំ ឱ្យ​សុខ​សប្បាយ​ត្រជាក់ត្រជុំ ឱ្យ​រស់ ។
  • រចនាសម្ព័ន្ធនៃក្រុមប្រឹក្សាធម្មនុញ្

         ក- ព្រះមហាក្សត្រ និង​ក្រុមប្រឹក្សាធម្មនុញ្ញ

         - ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះ​សេចក្ដីស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ។

         - ការផ្ដើមគំនិត​សើរើ​ឬ​ការផ្ដើមគំនិត​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​ ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ របស់​នាយករដ្ឋមន្ដ្រី និង​របស់​ប្រធានរដ្ឋសភា​តាម​សេចក្ដីស្នើ​របស់​តំណាងរាស្ដ្រ​មួយ​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។

         ខ- ក្រុមប្រឹក្សាធម្មនុញ្ញ និង ប្រជារាស្ដ្រ

         - ប្រជារាស្ដ្រ​អាច​លើកឡើង​ប្ដឹងទៅ​តុលាការ អំពី​បញ្ហា​អធម្មនុញ្ញភាព​នៃ​ច្បាប់ ឬ សេចក្ដីសម្រេច​របស់​ស្ថាប័ន​នានា​របស់​រដ្ឋ ដូចជា​ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងសេចក្ដីសម្រេច​រដ្ឋបាលផ្សេងៗតាមរយៈ​រឿងក្ដី​របស់ខ្លួន​នៅ​តុលាការ ។ តុលាការ​ថ្នាក់ក្រោម​បញ្ជូន​ពាក្យបណ្ដឹង​ខាងលើនេះ​ទៅ​តុលាការកំពូល ។ តុលាការ​កំពូល​ជា​អ្នក​បញ្ជូន​បណ្ដឹង​នោះ​បន្ដ​មក​ក្រុមប្រឹក្សាធម្មនុញ្ញ បើសិនជា​តុលាការ​កំពូល​យល់ឃើញ​ថា​សម​ហេតុ​សម​ផល ។ បញ្ហា​ដែល​កើត ឡើង​នោះ  ជា​បញ្ហា​បន្ទាន់​បង្ខំ​ដែល​តុលាការ​ទទួលបន្ទុក​ជំនុំជម្រះ​ត្រូវ​ផ្អាក​សិន  ដោយ​រង់ចាំ​ចម្លើយ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ជាមុន ។ ក្រុមប្រឹក្សាធម្មនុញ្ញ ជា​អ្នក​ជួយ​ពិនិត្យ​ធម្មនុញ្ញភាព​ជូន​ប្រជារាស្ដ្រ​ក្នុងករណីនេះ ។

         - ក្នុងករណី​គ្មាន​រឿងក្ដី​ក៏ដោយ ប្រជារាស្ដ្រ​មាន​សិទ្ធិ​ប្ដឹង​សុំឱ្យ​ពិនិត្យ​ធម្មនុញ្ញភាព​ នៃ​ច្បាប់​ណា​ដែល​ប្រកាស​ឱ្យប្រើ​ហើយ ។ ប្រជារាស្ដ្រ​ត្រូវ​ប្ដឹង​តាមរយៈ  ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភាសមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន  ឬតំណាងរាស្ដ្រ​ចំនួន​មួយ​ភាគ​ដប់ ។

         - ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ និងសម្រេច​ជូន ប្រជារាស្ដ្រ​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​រឿង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ និងសមាជិកព្រឹទ្ធសភា​ក្នុងករណី​ដែល​ប្រជារាស្ដ្រ​មិន​សុខ​ចិ​ត្ដ​នឹង​សេចក្ដីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ។

         គ- ក្រុមប្រឹក្សាធម្មនុញ្ញ និង គណបក្សនយោបាយ

         - ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និងសម្រេច​លើ​បណ្ដឹង​របស់​គណបក្សនយោបាយ ដែល​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​មិន​ព្រម​ចុះបញ្ជី​គណបក្សនយោបាយ ។

         - ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និងសម្រេច​ជូន​គណបក្សនយោបាយ តាម​បណ្ដឹងផ្ទាល់ (បណ្ដឹង​នេះ​ធ្វើ​បានតែ​ក្នុង​រយៈពេល ៧២ ម៉ោងយ៉ាងយូរ​បន្ទាប់ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន) ឬតាម​បណ្ដឹងឧទ្ធរណ៍​មិន​សុខ​ចិ​ត្ដ នឹង​សេចក្ដីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុងវិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ និងការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។

         - ក្នុងការ​ដោះស្រាយ​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ការបោះឆ្នោត​ជ្រើសតាំងសមាជិក​ព្រឹទ្ធសភា ការដោះស្រាយ​បណ្ដឹងតវ៉ា ឬបណ្ដឹង​ជំទាស់​នឹង​បញ្ជី​ដំបូង​នៃ​ការចុះឈ្មោះ​បោះឆ្នោត និងការដោះស្រាយ​បណ្ដឹង ​ក្នុងពេល​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាធម្មនុញ្ញបំពេញ​តួនាទី​ដូចតុលាការ ។

         ឃ- ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ

         ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ក្នុង​ក្របខ័ណ្ឌ​នៃ ការត្រួតពិនិត្យ​ធម្មនុញ្ញភាព​តាម​សំណើ​ពី ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន  ឬ​អ្នកតំណាងរាស្ដ្រ​មួយ​ភាគ​ដប់ ឬ​តុលាការ (តុលាការ​ចំពោះតែ​ច្បាប់​ណាដែល​ប្រកាស​ឱ្យប្រើ​ហើយ) ។

         ក្រុមប្រឹក្សាធម្មនុញ្ញ​អាច​ពិនិត្យ​ជា​អាទិកាល(២) ឬបច្ឆាកាល(៣)  នូវ​ធម្មនុញ្ញភាព​នៃ​ច្បាប់ក្នុង​ល័ក្ខខ័ណ្ឌ​ខាងលើនេះ លើកលែងតែ​ច្បាប់រៀបចំ​អង្គការ បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា និង បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដែល​ត្រូវតែ​ពិនិត្យ​មុននឹង ​ប្រកាស​ឱ្យប្រើ (ឬ មុននឹង​ដាក់អោយ​អនុវត្ដ​ន៍) ។

         ង- ក្រុមប្រឹក្សាធម្មនុញ្ញ និង អធិបតេយ្យ​ជាតិ

         ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អង្គការតែមួយគត់ ដែលមាន​សមត្ថកិច្ច​ស​ម្រេច​ពី​មោឃភាពនៃ​ការអនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា ដែល​ផ្ទុយ​នឹង​គោលការណ៍ ​រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ ឬការគ្រប់គ្រង​រដ្ឋបាលរបស់ប្រទេសជាតិ ។

សេចក្ដី​សំ​ម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​សេចក្ដីសម្រេច​បិទផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​អនុវត្ដ​ទៅលើ​គ្រប់​អំណាច​ទាំងអស់ ដែល​មានចែង​ក្នុងរដ្ឋធម្មនុញ្ញ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login