Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

                 វិស័យអប់រំគឺជាគ្រឹះដ៏រឹងមាំ ក្នុងការកសាងនិងអភិវឌ្ឍន៍សង្គមជាតិ​ ។ ជុំវិញសកលលោកយើងនេះ ប្រទេសមួយដែលមានវិស័យអប់រំរីកចម្រើនល្គឹកណាប្រទេសនោះបន្តការប្រឹងប្រែងអប់រំបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមានឧត្តមភាព និងវឌ្ឍនភាពឥតឈប់ឈរ ។ ទន្ទឹងនឹងនេះជនានុជនទាំងឡាយត្រូវរស់នៅឲ្យស្របតាមតថភាពសង្គមប្រកបដោយលក្ខណៈពេញលេញជាសោភ័ណមនុស្ស សង្វាតរៀនសូត្រដើម្បីក្រេបជញ្ជក់ចំណេះវិជ្ជាជំនាញផ្សេងៗដែលជារបៀបអប់រំក្នុងអំឡុងពេលបច្ចុប្បន្នយើងនេះ ។ អាស្រ័យដោយហេតុនេះហើយ ទើបបណ្តាលឲ្យមានទស្សនៈមួយពោលថាៈ « ការសិក្សាពេញមួយជីវីត គឹជារបៀបនៃការអប់រំក្នុងសតវត្សទីម្ភៃមួយ » ។

                 តើមានអំណះអំណាងយ៉ាងណាខ្លះបានជាគេហ៊ានថាដូចទស្សនៈខាងលើនេះ ?  

                 ដើម្បីជាជំនួយក្នុងការអត្ថាធិប្បាយបកស្រាយទស្សនៈនេះឲ្យបានអស់សេចក្តី និងគ្រប់ជ្រុងជ្រោយ ជាបឋមយើផងគប្បីយល់នូវពាក្យគន្លឹះជាមុនសិន ។ ពាក្យគន្លឹះមាន ការសិក្សា ជីវីត របៀប ការអប់រំ ។ ពាក្យ ការសិក្សាគឺចាការរៀនសូត្រ ហ្វឹកហាត់ ប្រតិបត្តិវិជ្ជាជំនាញជាដើម ។ ពាក្យ ថា ជីវីត ​សំដៅលើដំណើរអស់នៅគិតចាប់ពីថ្ងៃកើត ដល់ ថ្ងៃ មរណភាព ។ ពាក្យ របៀប មានន័យថា បែបបទម បែបផែន ។ រីឯពាក្យ ការអប់រំ គឹជាការបណ្តុះបណ្តាលហ្វឹកហាត់ឲ្យមានភាពប៉ិនប្រសប់ និងស្ទាត់ជំនាញ ។ ដូចនេះប្រធានខាងលើបានសេចក្តីថា ការរៀនសូត្រប្រតិបត្តិវិជ្ជាជំនាញផ្សេងៗពេញមួយដំណើររស់នៅ គឹជាបែបបទនៃការបណ្តុះបណ្តាលហ្វឹកហាត់ឲ្យស្ទាត់ជំនាញក្នុងសតវត្សទីម្ភៃមួយ ។

                 ជាការពិតណាស់ ពាក្យថាការសិក្សាគឹគ្មានភាពឥតឈប់ឈរឡើយ ។ កាលណាមនុស្សសិក្សាកាន់តតែច្រើនក្នុងរយៈពេលយូរ នោះគេនឹងទទួលបានវិជ្ជាកាន់់តែច្បាស់ផងដែរ ។ វិជ្ជានេះហើយដែលជាផ្លូវបំភ្លឺសត្វលោកឲ្យយល់ដឹងពីអាថ៌កំបាំងធម្មជាតិ បច្ចេកវិទ្យាសាស្រ្តទំនើបៗពាសពេញពិភពលោក ។ ការរៀនសូត្រទាមតារឲ្យសិក្ខាកាមប្រុសស្រីគ្រប់រូបឲ្យមានភាពអំណត់ព្យាយាមពុះពារគ្រប់ឧបសគ្គដែលរារាំងក្នុងដំណើរការសិក្សា ទើបអាចឈានទៅដល់គោលនៅជោគជ័យនាអនាគាតកាល ។ ទន្ទឹមនិងការសិក្សាឈ្វេងយល់នេះសិស្សានុសិស្សអាចឆ្លៀតឱកាសនិងពេលវេលាមាសប្រាក់ទានតម្លៃទទួលបានបទពិសោធន៍និងចំណេះវិជ្ជាពីកត្តាពីសំខាន់ៗគឹកត្តាគ្រួសារ កត្តាសង្គមនិងកត្តាសសនា ។ ចំពោះកត្តាគ្រួសារ មនុស្សទាំងឡាយដែលមានឪពុកម្តាយជាបុព្វចារ្យ ជាគ្រូដើម ឬគ្រូដំបូង តែងទទួលនូវដំបូន្មានប្រៀនប្រដៅយ៉ាងរឹតត្បឹតពីសំណាក់អ្នកមានគុណរបស់យើង ។ ពួកគាត់តែងតែបណ្តុះស្មារតីជំរុញចិត្តឲ្យបុត្រាបុត្រីចេះស្រឡាញ់អរិយធម៌ វប្បធម៌ជាតិសាសន៍ខ្លួន ប្រព្រឹត្តតែអំពើល្អគ្រប់ពេលវេលា ចេះគោរពលើកដៃសំពះចាស់ទុំ ព្រឹទ្ធាចារ្យ អ្នកដែលមានវ័យចាស់បទពិសោធន៍ជីវិតច្រើនជាងយើង ។ ម្យ៉ាងវិញទៀត មាតាបិតាតែងអប់រំឲ្យបុត្រាបុត្រីយល់និងពីសីលធម៌នៃការរស់នៅ ឥរិយាបថនៃការដេកដើរឈរអង្គុយ អាកប្បកិរិយាស្លូតបូត សុភាពរាបសារ ចរិតថ្លៃថ្នូរ ប្រកាន់យកឧត្តមគតិ និងគុណធម៌ មានភាពស្មោះត្រង់មិនចេះពោលពាក្យកុហកភូតភរជាដើម ។ ជាពិសេស ពួកគាត់បានអប់រំឲ្យយើងប្រកាន់ឲ្យបានជាប់លាប់នូវព្រហ្មវិហារធម៌ទាំងបួន គឹ មេត្តា ករុណា មុទិតា​និងឧបេក្ខា ចេះស្រទាញ់មនុស្សជាតិ អាណិតអាសូរអ្នកដែលមានជីវភាពអន់ថយ មានទុក្ខវិបត្តិផ្សេងៗជនពិការ ទុគ៌តជន ជាដើម ។ ចំណុចទាំងប៉ុន្មាននេះហើយដែលតម្រូវឲ្យយុវជន យុវនារី សិក្សារៀនសូត្ររហូតដល់អវសាន នៃជីវីត ។ ដោយហេតុថាសីលធម៌ គុណធម៌ ឥរិយាបថ អាកប្បកិរិយាមានសារៈសំខាន់ណាសក្នុងដំណើរជីវិតយើង ជាកត្តានាំឲ្យមនុស្សដទៃគោរពស្រឡាញ់រាបអានយើង ។ ទាំងនេះប្រៀបដូចពំនោលមួយពោលឡើងថា « ទ្រឹស្តីត្រូវផ្សាភ្ជាប់និងការអនុវត្ត » ។

                 ចំពោះ កត្តាសង្គមវិញសិស្សានុសិស្សនិងមានឱកាសស្រួបយកពុទ្ធិតាមរយៈការអប់រំពីរបែបគឹការអប់រំក្នុងប្រព័ន្ធនិងការអប់រំក្រៅប្រព័ន្ធ ។ ជាក់ស្តែងការអប់រំ​ក្នុងប្រព័ន្ធ គឺជាការទទួលបានចំណេះដឹងបទពិសោធន៍ជំនាញវិទ្យាសាស្រ្ត សង្គម បច្ចេកវិទ្យា និងឥរិយាបថល្អៗពីគ្នាទៅវិញទៅមក ។ ជាទូទៅការអប់រំក្នុងប្រព័ន្ធនេះគឺប្រព្រឹត្តទៅគ្រឹះស្ថានសិក្សាដូចជាសាលារៀនជាដើម ។ ក្នុងនោះផងដែរ លោកគ្រូអ្នកគ្រូគឹជាឱពុកម្តាយទីពីររបស់យើងដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំបណ្តុះបណ្តាលសិស្សានុសិស្សឲ្យមានពុទ្ធិក្នុងខួរក្បាល ព្រមទាំងយកចិត្តទុកដាក់បង្រៀនយើងដោយរអ៊ូថាហត់នឿយអ្វកីឡើយ ។ កាន់តែអស្ចារ្យជាងនេះទៀត ចំណេះដឹងដែលយើងទទួលបានសុទ្ធសឹងតែមានឧត្តមប្រយោជន៍នាអនាគតកាល ។ ក្នុងនោះយើងនិងកបានស្វែងយល់ពីរវិន័យសណ្តាប់ធ្នាប់របៀបរបបរៀបរយនៃជីវីតរស់នៅប្រវត្តិសាស្រ្តតំបន់ប្រវត្តិសាស្រ្តពិភពលោក នយោបាយ វប្បធម៌ អារ្យធម៌ សង្គមកិច្ច អភិបាលក្នុងការដឹកនាំ អក្សរសាស្រ្ត សិល្បៈផូតផង់ បាតុភូតធម្មជាតិ( ខ្យល់ព្យុះ ទឹកជំនន់ បន្ទុះភ្នំភ្លើង រញ្ជួយដី ភ្លៀងអាស៊ីត ) ការវិវឌ្ឍនៃសេដ្ឋកិច្ច គណនេយ្យផ្សេងៗ ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីសិទ្ធិមនុស្ស ច្បាប់ព្រហ្មទណ្ឌ ។ល។ ហើយនៅមានចំណេះដឹងផ្សេងៗច្រើនសន្ធឹកសន្ធាប់ទៀតដែលយើងសិក្សាពេញមួយជីវីតស្ទើតែមិនអស់ផង ។ រីឯការអប់រំក្រៅប្រព័ន្ធជាការទទួលបានចំណេះដឹងទូទៅពីមជ្ឈដ្ឋានជុំវិញដូចជាប្រពៃណី ទំនៀមទម្លាប់ សាសនា​ សីលធម៌ ក្នុងការនិយាយស្តីឬប្រព័ន្ធផ្សព្វផ្សាយនានា ។ តួយ៉ាងដូចជា ទំ​នៀមទម្លាប់នៃការហុបចុក សម្លៀកបំពាក់ ប្រពៃណី ប្រចាំថ្ងៃ វិធីសាស្រ្តក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ខល្អ រួមមានវប្បធម៌ស្តីពីសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ ( ព្រៃ ភ្នំ បឹង អូរ ស្ទឹង ទន្លេ សមុទ្រនិងការប្រកាន់យកឥរិយាបថវិជ្ជមានជាដើម ) ។ យ៉ាងណាមិញ ការរៀនសូត្រ ពេញមួយជីវីតតម្រូវឲ្យយើងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព កម្លាំងកាយចិត្តលះបង់នូវទង្វើឥតប្រយោជន៍សព្វសារពើទាំងអស់  ។ ភាពអំណត់តស៊ូពុះពារគឹជាកត្តាសំខាន់ៗក្នុងការជំរុញឲ្យការសិក្សាពេញមួយជីវីតទទួលបានភាពជោគជ័យនិងលទ្ធិផលគួរជាទីគាប់ចិត្ត ។ ទាំងនេះអាចបង្ហាញតាមរយៈស្នាដៃអក្សរសិល្ប៍របស់លោកញ៉ុកថែម គឺរឿងកុលាបប៉ៃលិន បានឆ្លុះបញ្ចាំងពីសកម្មភាពដំណើរជីវិតរៀនសូត្រ និងការងារដ៏ថ្លៃថ្នូររបស់តួអង្គចៅចិត្រ ។ ចៅចិត្រជាមនុស្សកំព្រាឪពុកនិងមានកត្តញ្ញូតាធម៌ដឹងគុណឪពុកនិងចង់ចាំបណ្តាំឪពុកជានិច្ច ។ លើសពីនេះទៅទៀត គេជាយុវជនសុភាពរាបសារស្មោះត្រង់និងចៅហ្វាយនាយយ មានបញ្ញវាងវៃបានប្រលងជាប់ប្រកាសន័យប័ត្រដែលជាសញ្ញាប័ត្រដ៏មានតម្លៃនាសម័យនោះ ។ ព្រមជាមួយគ្នានេះផងដែរ ចៅចិត្របានខិតខំរៀនសូត្រជំនាញបច្ចេកទេសបើកបរ និងជួសជុលរថយន្តទៀតផង ។ ចៅចិត្រជាកម្មករជីកត្បូង ស៊ូទ្រំាលំបាលធ្ងន់ធ្ងរ ប្រឡាក់ភក់ហាលថ្ងៃហាលខ្យល់ ស៊ូពុះពារក្នុងការងារដោយគ្មានធ្វេសប្រហេសឡើយ ។ លុះក្រោយមកចៅចិត្របានក្លាយជាកូនប្រសារលោកហ្លួងរតនៈសម្បត្តិ ជាអ្នកកាន់កាប់បញ្ជីត្បូង ព្រមទាំងបានកសាងគ្រួសារដ៏សុភមង្គលមួយផងដែរ ។ ទាំងនេះសបញ្ជាក់ថា ថ្វីត្បិតតែចៅចិត្រមិនស្ថិតក្នុងសតវត្សទីម្ភៃមួយមែនពិត​តែគឹជាមនុស្សមានគំនិតជឿនលឿនរីកចម្រើនដូចមនុស្សបច្ចុប្បន្នដែរ ទើបយុវជនដោយសារការចខិតខំសិក្សានេះឯង ។ ដូចនេះអ្នកដែលមានសេចក្តីទាល់ច្រកគួរតែយកតម្រាប់តាមលោកទើបជាការល្អ ។ មិនថាសតវត្សពីមុនក្តីសតវត្សទីម្ភៃមួយក្តីឲ្យតែមានការព្យាយាមនោះយើងនិងអាចសម្រេចគោលនៅជោគជ័យបាន ។ ​ជាពិសេសលោកសន្ធរម៉ុកមានផ្នត់គំនិត ជឿនលឿនញ្ចូនកូនទៅសិក្សានៅឯបស្ចឹមប្រទេសដូចមាតាបិតាសតវត្សម្ភៃមួយដែរ ។

                 ចំពោះកត្តាសាសនាវិញគឺពេលមនុស្សឈានទៅដល់វ័យចំណាស់ពួកគេនិងចាប់ផ្តើមស្វែងយល់ពីព្រះធម៌ និងពុទ្ធវាទរបស់ព្រះពុទ្ធព្រះបរមគ្រូនៃយើង ។ ព្រះពុទ្ធសាសនាផ្តល់តម្តៃអប់រំឲ្យយើងស្គាល់បុណ្យបាបល្អអាក្រក់ជឿលើកម្មផលជាដើម  ។ ពុទ្ធសានិកជនអាចសិក្សាពីច្បាប់វិន័យធម៌ក្នុងគម្ពីរព្រះត្រៃបិដកស្តាប់ការប្រដៅទេសនារបស់ព្រះសង្ឃ ខិតខំសាងអំពើល្អរហូតដល់ថ្ងៃលាចាកលោក ដើម្បីឈានទៅដល់ឋាននិព្វាន គ្មានការកើត ចាស់ឈឹ ស្លាប់ ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។​

                 ឆ្លងកាត់តាមការបកស្រាយយ៉ាងក្បោះក្បាយខាងលើមក បញ្ជាក់ឲ្យថាការសិក្សាពេញមួយជីវិតពិតជារបៀបនៃការអប់រំក្នុងសតវត្សទីម្ភៃមួយពិតប្រាកដមែន ព្រោះថាសតវត្សទីម្ភៃមួយជាសម័យកាលប្រកបដោយភាពជឿនលឿននិងអភិវឌ្ឍន៍ ហេតុនេះហើយមនុស្សត្រូវប្រឹងប្រែងសិក្សាបញ្ចេញសមត្ថភាពអ្វីដែលខ្លួនមានបទពិសោធន៍​ពីមុនមកដើម្បីកសាងសង្គមជាតិឲ្យរីកលូតលាស់ ។

                 ជារួមមកទស្សនៈខាងលើពិតមានអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់ជាការគិតអប់រំដល់អ្នកដែលមានភាពខ្ជិលច្រអូសក្នុងការសិក្សារៀនសូត្រ អ្នកដែលមានភាពក្រីក្រកុំឲ្យបាត់បង់ក្តីសង្ឃឹម ។ សម្រាប់អវសានកថា ក្នុងនាមយើងជាយុវជន ជាឆ្អឹងខ្នងប្រទេសក្នុងសកលលោកក្នុងសតវត្សទីម្ភៃមួយទេ ។ តួយ៉ាងដូចជាកំណាព្យការស្រង់ពីច្បាប់ល្បើកថ្មីរបស់លោកតាក្រមង៉ុយបានពោលថា « បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ » ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login