ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
មនុស្សទាំងអស់ក្នុងលោកគ្រប់ជាតិ រាលប្រទេសតែងតែមានបំណងប៉ងប្រាថ្នាចង់ឲ្យប្រទេសរបស់ខ្លួនបានរីកចម្រើនលូតលាស់គ្រប់វិស័យ ។ អ្នកប្រាជ្ញា បញ្ញាវន្ត វិទ្យាវិទូដែលជាអ្នកមនុស្សនិយមជាតិនិយមបានរិះរកគ្រប់មធ្យោបាយចាត់គ្រប់វិធានការដើម្បីរៀបចំរចនាសង្គមមនុស្សឲ្យប្រកបដោយសេចក្តីសុខមានអរិយធម៌ខ្ពង់ខ្ពស់ល្អប្រសើរសមជាពលរដ្ឋក្នុងអរិយប្រទេសនិងពិភពលោក ។ ឯមធ្យោបាយរៀបចំសង្គមមនុស្សទាំងខាងវិទ្យាសាស្រ្តក្តីអក្សរសាស្រ្តក្តី សិល្បះអក្សរសិល្ប៍ក្តី ទាំងអស់នេះសុទ្ធតែមានទំនាក់ទំនងមានប្រភពចេញមកអំពីមូលដ្ឋានធំគឹវប្បធម៌អរិយធម៌ដែលបានឆ្លងកាត់គ្នាទៅវិញទៅមកអំពីប្រទេសមួយទៅប្រទេសមួយទៀត និងអំពីជាតិមួយទៅជាតិមួយ ។ ចំណែកឯអត្តសញ្ញាណជាតិក៏វិសេសវិសាលខ្លាំងណាស់ដែរដែរបានផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយវប្បធម៌អរិយធម៌ខ្មែរ ។
តើការសិក្សាពីវប្បធម៌ អរិយធម៌ខ្មែរគឺចូលរូមចំណែកថែរក្សាអត្តសញ្ញាណជាតិយ៉ាងដូចម្តេចខ្លះ ?
ដើម្បីជាស្ពានឈានទៅរកការបកស្រាយប្រធានបទខាងលើនេះឲ្យកាន់តែស៊ីជម្រៅមុជជ្រៅទៅលើប្រធានបទនេះ យើងគប្បីធ្វើការសិក្សាទៅលើពាក្យគន្លឹះរួមទាំងទ្រឹស្តីពាក់ព័ន្ធទៅនិងប្រធានបទនេះជាមុនសិន ។ អត្ថន័យនៃពាក្យវប្បធម៌នេះត្រូវបានអ្នកប្រាជ្ញាបានឲ្យទស្សនៈផ្សេងៗគ្នាគឺទស្ស៌នៈខ្លះយល់ថា វប្បធម៌គឹជាការផ្សាំបណ្តុះចំណេះដឹងវិជ្ជានិងប្រាជ្ញាស្មារតីឲ្យលូតលាស់រុងរឿងរីកចម្រើនដោយវិទ្យាសាស្រ្ត សិល្បះ អក្សរសាស្រ្តជាដើម ។ ចំណែកទស្សនៈមួយទៀតយល់ថា វប្បធម៌ គឺចំណេះដឹងការសិក្សាការអប់រំ ។ ហេតុនេះហើយវប្បធម៌គឺទ្រឹស្តីឬធម៌ភាពទាំងឡាយបណ្តុះបណ្តាលសេចក្តីចម្រើនប្រាជ្ញានិងឧត្តមគតិដ៌ប្រសើរខ្ពង់ខ្ពស់របស់មនុស្សធ្វើឲ្យមានការចម្រើនលូតលាស់ក្នុងសង្គមមនុស្សដោយសីលធម៌វិជ្ជា ការសិក្សា ការអប់រំ ច្បាប់ ទំនៀមទម្លាប់ សិល្បះ អក្សរ ភាសាជាដើមដើម្បីរចនាច្នៃខ្លួនមនុស្សម្នាក់ឲ្យថ្លៃថ្នូរខ្ពង់ខ្ពស់ ។ ក្រឡេកទៅមើលពាក្យអរិយធម៌វិញម្តងយើងឃើញថាអរិយធម៌មានន័យច្រើនបែបយ៉ាង តាមទស្សនៈអ្នកប្រាជ្ញជាច្រើនរូបមានទស្សនៈខ្លះយល់ថាអរិយធម៌មានន័យច្រើនបែបយ៉ាងតាមទស្សនៈអ្នកប្រាជ្ញជាច្រើនរូបមានទស្សនៈខ្លះយល់ថាអរិយធម៌គឹធម៌នាំឲ្យកើតសេចក្តីសុខចម្រើនរបែបបទសណ្តាប់ធ្នាប់រៀបរយល្អគឺធម៌នាំឲ្យកើតសេចក្តីសុខចម្រើនឬបែបបទសណ្តាប់ធ្នាប់រៀបបរយល្អត្រឹមត្រួវ ( តាមវចនានុក្រមភាគ២ ) ។ លោកកាលម៉ាកទស្សនៈវិទូសេដ្ឋកិច្ចនិយមអាឡឺម៉ង់យល់ថាអរិយធម៌គឹជាតម្លៃខាងសម្ភារៈ ។ លោកឡាឡង តារាវិទូបារាំងយល់ថាអរិយធម៌គឹជាកម្រងមែកធាងច្រើនបែបយ៉ាងក្នុងសង្គមមនុស្សដែលមានលក្ខណៈជាសិល្បះសាសនា សីលធម៌ វិទ្យាសាស្រ្តតិកនិករអាចមានជីវីតបន្តគ្នាក្នុងកាលអាកាស ។ ហេតុនេះអរិយធម៌គឺទ្រឹស្តីធម៌ភាពនាំទៅរកវឌ្ឍនភាពនិងអនុវត្តន៍យ៉ាងសកម្ម ។ ម្យ៉ាងទៀតអរិយធម៌គឹជាវិធីតម្លៃនៃការរីកចម្រើនលូតលាស់ដុះដាលល្អប្រសើរ ថ្លៃថ្នូរ ខ្ពង់ខ្ពស់ក្នុងជីវភាពសង្គមមនុស្សដែលបានប្រកបលដោយរបៀបរបបល្អ មានគ្រឿងប្រដាប់ប្រើប្រាស់គ្រប់គ្រាន់ ក្នុងគោលបំណងស្វែងរកសេចក្តីសុខ ។ ចំណែកពាក្យថាអត្តសញ្ញាណចាតិបានមានន័យជាលក្ខណៈពិសេសសម្រាប់ជនជាតិនីមួយ២ដែលខុសប្លែកពីជនជាតិមួយទៀត ។ អត្តសញ្ញាណជាតិមួយមានអត្ថិភាពទៅបានអាស្រ័យទទៅលើជនជាតិ ពូជសាសន៍ ទឹកដី វប្បធម៌ និងអង្គការចាត់តាំងសង្គម ។ ក្នុងករណីខ្វះនូវកត្តាណាមួយ ជនជាតិមួយពុំអាចមានអត្តសញញ្ាណជាតិបានឡើយ ។ អត្ថន័យរបស់ប្រធាននេះចង់និយាយថា យើងបានថែរក្សានូវមរតកដ៏មានតម្លៃបំផុតរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមកដូចជាទឹកដីសិល្បះ សាសនា ច្បាប់ទូន្មាន ទំនៀមទម្លាប់ អក្សរភាសា វប្បធម៌ ជាដើមដែលបង្ហាញពីលក្ខណៈជាតិដ៏ពិសិដ្ឋសម្រាប់ជនជាតិខ្លួនដែលខុសប្លែកពីជាតិសាសន៍ដទៃ ។
ជាការពិតណាស់ការសិក្សាពីវប្បធម៌អរិយខ្មែរគឹបានបណ្តុះនូវប្រាជ្ញាស្មារតីកុលបុត្រខ្មែរឥយមាននូវឧត្តមគតិស្នេហាជាតិ ស្នេហាវប្បធម៌ រក្សាបាននូវអត្តសញ្ញាណជាតិដ៏ល្អផូរផង ។ ទន្ទឹមនឹងនោះអត្តសញ្ញាណជាតិខ្មែររូចមាននិមិត្តរូបជាតិ រូបិយបណ្ណ អក្សរសាស្រ្តខ្មែរ ភាសាខ្មែរ ឈ្មោះប្រទេសសុជីវធម៌ ម្ហូបអាហារ ទំនៀមទម្លាប់ ប្រពៃណី សិល្បះ អក្សរសិល្ប៍ របាំ ឧបករណ៍ ភ្លេង ស្ថាបត្យកម្ម ច្បាប់ផ្សេងៗ ចម្លាក់ សំលៀកបំពាក់ ល្បែងប្រជាប្រិយ.... ។ លក្ខណៈទាំងអស់នេះហើយវាបង្ហាញឲ្យឃើញនូវសម្បត្តិវប្បធម៌ដ៏ល្អឯកសុទ្ធសឹងតែមានលក្ខណៈជាជាតិខ្មែរទាំងអស់ បើទោះបីជាខ្មែរបានទទួលឥទ្ធិពលពីបររទេសខ្លះៗក៏ដោយ ។ កាត់តែពិសេសទៅទៀតនោះអត្តសញ្ញាណជាតិ សម្តែងឡើងតាមរយៈនិមិត្តរូបបាវចនាជាតិ សាសនា ព្រះមហាក្សត្រី ភាសា ( ចម្រៀង តន្រ្តី របាំ ល្ខោន គំនូរ ចម្លាក់ ភាពយន្តវីដេអូ ) ស្នាដៃសិប្បកម្មជាដើមដែលមាននូវលក្ខណៈផ្សេងៗគ្នាទៅតាមជាតិសាសន៍ ឬប្រទេសនីមួយៗ ៕ប្រទេសមួយដែលអាចសម្គាល់ថា ជាជាតិរុងរឿងបានលុះត្រាតែមានទឹកដី មានភាសាមានជនជាតិមានប្រពៃណី វប្បធម៌ ទំនៀមទម្លាប់និងមានសេដ្ឋកិច្ចប្រកបដោយសក្តានុពលផ្ទាល់ខ្លួន ។ យ៉ាងណាមិញជនជាតិណាដែលតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវអត្តសញ្ញាណជាតិរបស់ខ្លួន បីទោះបីជាត្រូវរសាត់អណ្តែតទៅដល់ទីណាក៏ដោយ នោះជនជាតិនោះមានឈ្មោះថាជាអ្នកស្នេហាជាតិ ឬអ្នកដែលស្រឡាញ់អត្តសញ្ញាណជាតិរបស់ខ្លួនពិតប្រាកដហើយជនជាតិនោះក៏មិនត្រូវបានជាតិសាសន៍ដទៃទៀតហ៊ានមើលងាយឡើយ ។ បុព្វបុរសខ្មែរយើងតាំងសម័យបុរាណកាលមកគឺលោកតែងតែប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិរបស់ខ្លួន ទោះបីជាមានការហូរចូលយ៉ាងកំហុកនូវវប្បធម៌បរទេសមកក្នុងនគរខ្លួន៏ដោយ លោកតែងតែថែរក្សាបាននូវភាសា សាសនា ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនបានយ៉ាងល្អ ជាក់ស្តែងដូចជាភាសាខ្មែរជាដើម អក្សរខ្មែរ សំលៀកបំពាក់ខ្មែរ សិល្បះ ចម្រៀង តន្រ្តី គំនូរ ចម្លាក់ របៀបរបបក្នុងការរស់នៅ មុខរបរមុខម្ហូប ទំនាក់ទំនងក្នុងសង្គមជាដើម គឹតែងរក្សាបានយ៉ាងល្ងជាដរាប ។ ការថែរក្សានូវអត្តសញ្ញាណជាតិ គឹជាតួនាទីដ៏ចំបងមួយរបស់រដ្ឋាភិបាលនិងប្រជាពលរដ្ឋទូទាំងប្រទេសដែលរស់នៅក្រោមដំបូលជាតិតែមួយ ។ ចំពោះការបាត់បង់នូវអត្តសញ្ញាណជាតិមានន័យថាបាត់បង់នូវលក្ខណៈសម្គាល់របស់ជាតិមួយពោលគឹបាត់បង់ប្រវត្តិសាស្រ្តទឹកដីជាតិកំណើត សាសនា សិល្បះ ភាសា វប្បធម៌ ចិត្តគំនិត អាកប្បកិរិយាឆន្ទៈមនោសញ្ចេតនារួមរស់របស់ជាតិ ។ កត្តាដែលនាំឲ្យបានបាត់បង់អត្តសញ្ញាជាតិមានពីគឺកត្តាខាងក្រៅ ការហូរចូលនូវវប្បធម៌អរិយធម៌ពួកគេគ្រប់រូបភាពនៅលើទឹកដីខ្មែរ ក្នុងគោលបំណងបំពាក់បំប៉ន់នូវអត្តសញ្ញាណចាតិរបស់គេនៅលើប្រជារដ្ឋខ្មែរយើងដោយប្រើលុយជាធ្នាក់ ។ កត្តាខាងក្នុងគឺការខ្វះខាតនូវចំណេះដឹងទើបធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងមិនបានយល់នូវអ្វីទៅជាអត្តសញ្ញាណជាតិ មិនបានស្គាល់នូវតម្លៃរបស់វាទើបមិនបានជួយលើកតម្កើងឲ្យបានខ្ពស់មានការធ្វេសប្រហេសភ្លេចខ្លួនមិនបានអប់រំទៅដល់កូនចៅជំនាន់ក្រោយឲ្យស្គាល់ពីតម្លៃនៃអត្តសញ្ញាណជាតិ ។ ឧទាហរណ៍ដូចជាភ្លេងពិណពាទ្យ នាំគ្នាហៅថាភ្លេមសៀម ដោតឥតដឹងខ្លួនជាដើម ។
ដូច្នេះការសិក្សាពីវប្បធម៌អរិយធម៌ខ្មែរវាបានឆ្លុះបញ្ចាំងនូវបញ្ហាជាច្រើនដែកទាក់ទងនិងអត្តសញ្ញាណជាតិ ។ ម្យ៉ាងវិញទៀតការសិក្សាពីវប្បធម៌អរិយធម៌ខ្មែរគឹការបណ្តុះគំនិតឧត្តមគតិនិងសញ្ញាណជាតិខ្មែរឲ្យកូនខ្មែរគឺធ្វើឲ្យកូនខ្មែរស្គាល់ច្បាស់ពីប្រភពលក្ខណៈនៃវប្បធម៌អរិយធម៌ដែលជាដួងព្រលឹងនុងមានមោទនភាពចំពោះជាតិពោលគឹអត្តសញ្ញាណជាតិនិងឧត្តមគតិរបស់កូនខ្មែរ ។ តាមរយៈឧត្តមគតិនិងអត្តសញ្ញាណជាតិបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់អត្តសញ្ញាណជាតិដូចជា ស្គាល់ពីប្រភពលក្ខណៈនិងតម្លៃរបស់ព្រលឹងជាតិច្បាស់លាស់ក៏ដូចជាឈានទៅស្គាល់អរិយធម៌ខ្មែរជាហេតុនាំឲ្យមនុស្សខ្មែរមានមោទនភាព មនសិការជាតិ ជាពិសេសស្គាល់ពីអត្ថប្រយោជន៍របស់ជាតិនិងប្រមជាជន ។ ក្នុងនោះផងដែរគឹស្គាល់តម្លៃអរិយធម៌ជាតិយល់ស៊ីជម្រៅពីព្រលឹងជាតិស្គាល់ពីអត្តចរិករបស់ជាតិ ចេះស្រឡាញ់ពេញចិត្តថែរក្សាការពារអត្តសញ្ញាណសញ្ញាណជាតិខ្មែរ ចេះទប់ស្កាត់រាល់អរិយធម៌បរទេសដែលអសកម្ម និងចេះទទួលស្គាល់អ្វីដែលល្អ ចេះបដិសេដមដែលអនថយ មានជំហរស្រឡាញ់ពេញចិត្តនិងមានឧត្តមគតិដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិជាដើម ។
សរុបសេចក្តីមកយើងឃើញថា ការសិក្សាពីវប្បធម៌អរិយធម៌ខ្មែរពីតជាបានបង្ហាញឲ្យយើងឃើញនូវអត្តសញ្ញាណដ៏ល្អផូរផង់ ដែលខុសប្លែកពីជាតិដទៃនោះផងដែរ ។ ដូច្នេះក្នុងនាមយើងជាខ្មែរជាអ្នកដែលធ្លាប់តែល្បាញល្បីនៅក្នុងតំបន់ជាអាណាចក្រខ្មែរមួយនៅក្នុងតំបន់អាស៊ីកួរតែថែរក្សាឲ្យបានខ្ជាប់ខ្ជួននូវអត្តសញ្ញាណជាតិខ្មែរ ស្រមតាមទស្សនៈជឿនលឿនរបស់ខ្មែរតាំងពីបុរាណកាលមក ។ យើងទាំងអស់គ្នាគួរតែកែប្រែនូវទម្លាប់មិនល្អនានាដែលជាគ្រោះភ័យដល់វប្បធម៌របស់យើងដួចមានពាក្យមហាត្មះគន្ធីបិតាសន្តិភាពពិភពលោកមួយឃ្លាពោលថា ខ្ញុំមិនចង់ឲ្យផ្ទះរបស់ខ្ញុំពុទ្ធិជិតដោយជញ្ជាំងហើយបង្អួចខ្ញុំបិទរហូតនោះដែរ ។ ខ្ញុំចង់ឲ្យវប្បធម៌ប្រទេសទាំងអស់បត់ឆ្លងកាត់ផ្ទះខ្ញុំដោយសេរីដែលអាចឆ្លងកាត់បាន ប៉ុន្តែខ្ញុំមិនព្រមឲ្យខ្លួនខ្ញុំដោយទៅតាមវប្បធម៌ណាមួយឡើយ ។