2019-11-16 10:00
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការជួសជុលព្យសនកម្មមានដូចជា ៖
អំពើអនីត្យាកូល ដែលបណ្ដាលឱ្យមានការបែកបាក់បាត់បង់ខូចខាតនូវវត្ថុ ឬទ្រព្យសម្បត្តិរបស់អ្នកដទៃ ។ ជនរងគ្រោះពីអំពើនោះ អាចទាមទារនូវសំណងតម្លៃនៃវត្ថុ ឬទ្រព្យសម្បត្តិដែលបែកបាក់ ឬសោហ៊ុយជួសជុលជាអាទិ៍ ។
ជនរងគ្រោះពីការបំពានរូបរាងកាយ អាចទាមទារសំណងការខូចខាតចំពោះទ្រព្យសម្បតិ្ត រួមទាំងសោហ៊ុយព្យាបាល ប្រាក់ចំណូល ដែលមិនបានទទួលនៅក្នុងពេលព្យាបាល និងប្រាក់ចំណូលនៅពេលអនាគតដោយសារផលវិបាកដែលបន្សល់ទុកក្រោយពីការព្យាបាល ។ បើអំពើអនីត្យានុកូលបណ្ដាលឱ្យបាត់បង់ដល់ជីវិត ជនរងគ្រោះអាចទទួលសិទ្ធិទាមទាររាល់ការចំណាយផ្សេងៗ ដែលបានបាត់បង់ ឬមានករណីកិច្ចត្រូវបង់ និងប្រាក់ចំណូលដែលមិនបានទទួលចាប់ពីក្រោយពេលរងគ្រោះរហូតដល់ទទួលមរណភាព ។ បុគ្គលដែលមានសិទ្ធិទទួលអាហារកាតព្វកិច្ច ដោយច្បាប់ទំនៀមទម្លាប់ ឬដោយកិច្ចសន្យាអាចទាមទារនូវទ្រព្យសម្បត្តិ ដែលខ្លួនមិនបានទទួលដោយមរណភាពរបស់ជនរងគ្រោះ សោហ៊ុយចេញជំនួសជនរងគ្រោះ និងសោហ៊ុយធ្វើបុណ្យសពជាអាទិ៍ ។
ជនរងគ្រោះក៏អាចទាមទារសំណងខូចខាត ដោយអំពើអនីត្យានុកូល ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្ដិ៍ឈ្មោះ សតិអារម្មណ៍ ឬឱ្យចុះខ្សោយខាងបញ្ញាស្មារតី ដែលបានកើតឡើងចំពោះខ្លួន ។ សិទ្ធិទាមទារសំណងនៃការខូចខាត ដោយអំពើអនីត្យានុកូលត្រូវរលត់ បើអំឡុងពេល ៣ឆ្នាំបានកន្លងហួស បន្ទាប់ពីពេលដែលជនរងគ្រោះ ឬអ្នកតំណាងបានដឹងថា អាចទាមទារសំណងការខូចខាត ចំពោះអ្នកប្រព្រឹត្តអំពើបំពានបាន ឬបើអំឡុងពេល១០ឆ្នាំបានកន្លងហួស បន្ទាប់ពីអំពើអនីត្យានុកូលបានប្រព្រឹត្ត ។