Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-20 09:46

សេចក្ដីសម្រេចក្នុងការចោទប្រកាន់មានដូចជា ៖

ក-បើកការស៊ើបសួរ

ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ គឺជាដីកាដែលព្រះរាជអាជ្ញាប្ដឹងទៅចៅក្រមស៊ើបសួរឱ្យធ្វើការស៊ើបសួរលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ។ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរត្រូវមាននិទ្ទេសដូចកំណត់ក្នុងមាត្រា ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌពោលគឺ ៖

  • សេចក្ដីសង្ខេបនៃអង្គហេតុ
  • ការកំណត់ឈ្មោះបទល្មើស
  • ការបង្ហាញអត្ថបទច្បាប់ដែលកំណត់ និងបង្រ្កាបបទល្មើស
  • ឈ្មោះបុគ្គលដែលត្រូវរងការស៊ើបសួរ ប្រសិនបើអាចកំណត់បាន (ក្នុងករណីមិនអាចកំណត់បានអាចបើកការស៊ើបសួរប្រឆាំងនឹង អញ្ញាតជន ពោលគឺជនមិនស្គាល់
  • ជនជាប់ចោទជានីតិជន -រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមជំនុំជម្រះបាន។

ខ-ការបញ្ជូនទៅជំនុំជម្រះផ្ទាល់

ក្នុងករណីនេះ ព្រះរាជអាជ្ញា ចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ហើយការបញ្ជូនទៅជំនុំជម្រះផ្ទាល់នេះអាចធ្វើបានតែចំពោះបទល្មើសមជ្ឈិមជាក់ស្ដែង និងបទល្មើសលហុតែប៉ុណ្ណោះ ។

គ-នីតិវិធីបង្ហាញខ្លួនភ្លាម ប្រសិនបើលក្ខខណ្ឌនៃមាត្រ ៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌត្រូវបានបំពេញ ព្រះរាជអាជ្ញាអាចប្រើប្រាស់នីតិវិធីនេះបាន ដោយគ្រាន់តែធ្វើកំណត់ហេតុប៉ុណ្ណោះ ពុំមានចេញដីកាសន្និដ្ឋានអ្វីទេ ។ លក្ខខណ្ឌដែលអាចឱ្យប្រើប្រាស់នីតិវិធីនៃការបង្ហាញខ្លួនភ្លាមបាន មានដូចជា ៖

  • បទមជ្ឈិមជាក់ស្ដែង
  • បទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារយ៉ាងតិ១ឆ្នាំ និងយ៉ាងច្រើន៥ឆ្នាំ ។

ហេតុនេះប្រសិនបើជនល្មើសត្រូវចោទប្រកាន់ ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នីតិវិធីនៃការបង្ហាញខ្លួនភ្លាមមិនអាចយកមកប្រើបានឡើយ ។

  • ជនជាប់ចោទជានីតិជន
  • រឿងក្ដីមានលក្ខណៈគ្រប់គ្រាន់ល្មមអាចជំនុំជម្រះបាន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login