Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-20 10:05

តួនាទីរបស់ចៅក្រមជំនុំជម្រះមានដូចជា ៖

  • ទទួលពាក្យបណ្ដឹង

យោងតាមមាត្រ ២៩១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ ចែងថាក្នុងរឿងក្ដីព្រហ្មទណ្ឌ សាលាដំបូងត្រូវទទួលបណ្ដឹងដោយ ៖

         - ដីកាបញ្ជូនរបស់ចៅក្រមស៊ើបសួរ ឬសាលដីកាបញ្ជូនរបស់សភាស៊ើបសួរ

         - ដីកាបញ្ជូនទៅតុលាការជំនុំជម្រះដោយផ្ទាល់របស់ព្រះរាជអាជ្ញា

         - កំណត់ហេតុស្ដីពីការចូលបង្ហាញខ្លួនភ្លាមដែលធ្វើដោយព្រះរាជអាជ្ញា ។ នៅពេលដែលពាក្យបណ្ដឹងត្រូវបានដាក់ហើយ ប្រធានតុលាការត្រូវធ្វើកំណត់កាលបរិច្ឆេទនៃសវនាការ ។

  • សវនាការ

សាលាដំបូងជំនុំជម្រះបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ ។ សាលាដំបូងសម្រេចជាក្រុមសមូហភាពដែលមានចៅក្រម៣រូប ចំពោះបទឧក្រិដ្ឋ ព្រមទាំងបទមជ្ឈិម និងបទលហុ ដែលជាប់ទាក់ទងសាលាដំបូងក៏អាចសម្រេចជាចៅក្រមទោលបានដែរ ចំពោះបទមជ្ឈិម និងបទលហុ ។ មានតែសាលាជម្រះក្ដីតែប៉ុណ្ណោះ ទើបមានសិទ្ធិអំណាចកាត់សេចក្ដី និងប្រកាសសេចក្ដីសម្រេចរបស់តុលាការបាន ។ ចៅក្រម គឺជាបុគ្គលតែមួយគត់ដែលមានសិទ្ធិអំណាចក្នុងការជម្រះក្ដីផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរក៏ដូចជាសង្គមជាតិ ។ រាល់ការជម្រះក្ដីរបស់ចៅក្រមត្រូវធ្វើក្នុងនាមប្រជារាស្រ្ដខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន ដោយត្រូវគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន ។ ការពិភាក្សាដេញដោលប្រព្រឹត្តទៅនៅពេលសវនាការជាសាធារណៈ ប៉ុន្ដែប្រសិនបើតុលាការយល់ឃើញថា ភាពជាសាធារណៈនាំឱ្យមានគ្រោះថ្នាក់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬដល់ទំនៀមទម្លាប់ តុលាការអាចបង្គាប់ឱ្យធ្វើការពិភាក្សាដេញដោលជាសម្ងាត់ទាំងស្រុង ឬមួយផ្នែកបានតាមសេចក្ដីសម្រេចដោយសំអាងហេតុ ។

  • សេចក្ដីសម្រេចរបស់តុលាការ

សេចក្ដីសម្រេចរបស់តុលាការជាន់ទាបតូ្រវបានគេឱ្យឈ្មោះថា “សាលក្រម” ។ សាលក្រម គឺជាការសម្រេចសេចក្ដីដែលតុលាការធ្វើលិខិតសាលក្រម ដែលមានលក្ខណៈគ្រប់គ្រាន់ទៅតាមទម្រង់ដែលច្បាប់បានកំណត់ ហើយកើតមានអានុភាព ដោយសារការប្រកាសដោយផ្អែកលើលិខិតសាលក្រមនេះ ។ គ្រប់សាលក្រមត្រូវតែប្រកាសនៅពេលសវនាការសាធារណៈ ផ្នែកនៃសេចក្ដីសម្រេចត្រូវអានឱ្យខ្លាំងៗដោយប្រធានសវនាការ ។ ចំពោះការប្រកាសអំពីពិរុទ្ធភាពតុលាកាត្រូវពិនិត្យមើល ៖

         - តើអំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ

         - ជនជាប់ចោទបានប្រព្រឹត្តអំពើដែលចោទប្រកាន់លើខ្លួន ឬទេ ? ប្រសិនបើពិនិត្យឃើញពិរុទ្ធភាព​លើ​ជន​ជាប់ចោទ តុលាការប្រកាសផ្ដន្ទាទោសតាមច្បាប់បញ្ញត្តិ ។ បើសិនតុលាការយល់ឃើញថា អំពើនោះមិនមែនជាបទល្មើសទេ ឬក៏ជនជាប់ចោទគ្មានកំហុសទេ ជនជាប់ចោទនោះត្រូវបានសម្រេចឱ្យរួចផុតពីបទចោទ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login