Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-20 15:06

នីតិព្រហ្មទណ្ឌត្រូវបានចែកចេញជាបីសណ្ឋានគឺ ៖

  • នីតិព្រហ្មទណ្ឌទូទៅ ជាកម្រងអត្ថបទច្បាប់ដែលសិក្សាអំពីគោលការណ៍ទូទៅ ដូចជា ការសិក្សាលើបទល្មើស ចំណាត់ថ្នាក់នៃបទល្មើស ចរិតលក្ខណៈនៃបទល្មើស ដំណាក់កាលនៃការប្រព្រឹត្តបទល្មើស ធាតុផ្សំនៃបទល្មើស និងជាពិសេសសិក្សាលើគោលការណ៍ការអនុវត្តទោស ។ល។
  • នីតិព្រហ្មទណ្ឌពិសេស ជាកម្រងអត្ថបទច្បាប់ដែលសិក្សា អំពីបទល្មើស ប្រភេទបទល្មើស និងអំពីទោស ប្រភេទនៃទោស ដូចជាទោសក្នុងបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុជាដើម ។ អត្ថបទច្បាប់នេះសិក្សាលើនិយមន័យអត្ថន័យ និងធាតុផ្សំនៃបទល្មើសនីមួយៗ ។ ឧទាហរណ៍ បទរំលោភ សេពសន្ថវៈ បទបង្ករបួសស្នាម ។
  • នីតិវិធីព្រហ្មទណ្ឌ ជាកម្រងអត្ថបទច្បាប់ដែលសិក្សាអំពីវិធានទាំងឡាយស្ដីពីការរៀបចំ ការប្រព្រឹត្តទៅនៃស្ថាប័នតុលាការព្រហ្មទណ្ឌគ្រប់ជាន់ថ្នាក់ និងកំណត់នូវវិធានស្តីពីនីតិវិធីចោទប្រកាន់ នីតិវិធីស៊ើបអង្កេត នីតិជំនុំជម្រះ ព្រមទាំងកំណត់អំពីសិទ្ធិអំណាចទាំងឡាយនៃអង្គចៅក្រម មេធាវី មន្ត្រីនគរបាល មន្ត្រីយុត្តិធម៌ គូភាគី សាក្សី អ្នកជំនាញ ។ល។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login