Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៩១- ដូចម្តេចដែលហៅថាមូលទោស?

៩២- តើទោសជំនួសមានអ្វីខ្លះ?

៩៣- គោលបំណងនៃការដាក់ទោសមានប៉ុន្មានយ៉ាង ?

ចម្លើយ

៩១- មូលទោសគឺជា ទោសដែលចៅក្រមអាចយកទៅសម្រេចដាច់តែឯងបាន ដោយមិនចាំបាច់បញ្ចូលទោសបន្ថែមក៏បាន ឬបញ្ចូលទោសបន្ថែមក៏បាន ។ គ្រប់បទល្មើសទាំងអស់ សុទ្ធតែត្រូវផ្តន្ទាទោសយ៉ាងហោចណាស់ដោយមូលទោសមួយ ។ មូលទោសរួមមាន ទោសដាក់ពន្ធនាគារ និងទោសពិន័យ ។

៩២- ទោសជំនួសមានដូចជា ៖

  • ការងារសហគមន៍ គឺជាកាតព្វកិច្ចត្រូវបំពេញ នូវការងារគ្មានកម្រៃ ដែលជាប្រយោជន៏ដល់រដ្ឋ ។
  • ការស្តីបន្ទោសដោយតុលាការ កាលបើជនជាប់ចោទរងទោសដាក់ពន្ធនាគារ ដែលមានអតិបរមាតិចជាង ឬស្មើនឹង៣ឆ្នាំ ប្រសិនបើមានគ្រប់លក្ខខណ្ឌ៣ដូចខាងក្រោម ៖

         - ភាពចលាចលដល់សណ្តាប់ធ្នាប់សាធារណៈ ដែលបណ្តាលមកពីបទល្មើសបានបញ្ចប់

         - ការខូចខាតត្រូវបានជួសជុលរួចហើយ

         - ជនជាប់ចោទបានបង្ហាញការធានាក្នុងការចូលទៅរួមរស់នៅក្នុងសង្គមវិញ។

៩៣- គោលបំណងនៃការដាក់ទោសមាន៣យ៉ាងគឺ ៖

  • គោលបំណងនៃការបំភិតបំភ័យ ៖ ការដាក់ទោសលើចារីបណ្ដាលឲ្យជនដ៏ទៃទៀតដែលមានបំណងប្រព្រឹត្តបទល្មើស ខ្លាចរអាលែងហ៊ានប្រព្រឹត្តទៀត ចំណែកឯជនមិនទាន់ប្រព្រឹត្តក៏មានការភ័យខា្លច ចឹងប្រព្រឹត្តបទល្មើសដែរ។
  • គោលបំណងនៃការសងប្រាក់ ៖ ការធ្វើបែបនេះក្នុងគោលបំណងធ្វើឱ្យការឈឺចាប់ខាងផ្លូវចិត្តរបស់ជនរងគ្រោះមានការធូរស្បើយ និងមតិសាធារណៈបានងាប់ស្ងប់ទៅវិញ ។
  • គោលបំណងនៃការអប់រំកែប្រែ ៖ ការអប់រំជាថ្នាលបណ្តុះពុទ្ធិ អប់រំស្មារតី តាមសភាវៈផ្លូវចិត្តរបស់ជនល្មើសដើម្បីដាស់សតិរបស់ជននោះឲ្យមានស្មារតីភ្ញាក់រលឹក ខិតខំហាត់ពត់លត់ដំ សិក្សារៀនសូត្រអប់រំខ្លួនឲ្យប្រែក្លាយជាពលរដ្ឋល្អ ដែលមានប្រយោជន៍ដល់សង្គម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login