Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៨៦- ដើម្បីកំណត់ថាអំពើមួយជាបទល្មើសលុះត្រាតែមានធាតុផ្សំប៉ុន្មានយ៉ាង?

៨៧- ចូរបង្ហាញអំពីលក្ខខណ្ឌបទល្មើសបានសម្រេច ?

៨៨- ចូរបង្ហាញអំពីលក្ខខណ្ឌបទល្មើសមិនបានសម្រេច ?

៨៩- ចូរបង្ហាញអំពីលក្ខខណ្ឌនៃបំណងឧក្រិដ្ឋ ?

៩០- តើការបែងចែកបទល្មើសតាមបញ្ញត្តិច្បាប់យ៉ាងដូចម្តេច ?

ចម្លើយ

៨៦- ដើម្បីកំណត់ថាអំពើមួយជាបទល្មើសបាន លុះត្រាតែមានធាតុ៣យ៉ាងគឺ ៖

  • ធាតុនីត្យានុកូល ៖ មានតែអំពើដែលបង្កើតជាបទល្មើសនៅពេលដែលអំពើនោះ មានចែងក្នុងបទបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន ។
  • ធាតុសត្យានុម័ត ៖ អំពើទាំងឡាយដែលប្រព្រឹត្តក្រោមរូបភាពសកម្ម ឬ អកម្ម ប៉ុន្តែវាមានចរិតលក្ខណៈគ្រោះថ្នាក់ដល់សង្គម ។
  • ធាតុអត្តនោម័ត ៖ ធាតុអត្តនោម័តនៃបទល្មើស គឺជាគំនិត ឬភាវៈផ្លូវចិត្តរបស់ឧក្រិដ្ឋជន នៅពេលណាដែលគេមានបំណងប្រព្រឹត្តបទល្មើស ។

         ក. គោលការណ៍នីត្យានុកូលភាព ជាគោលការណ៍មួយដែលតាមរយៈគោលការណ៍គ្មានអំពើល្មើសណាមួយត្រូវបានផ្តន្ទាទោសទៅលើ ជនល្មើសណាមួយ ដោយគ្មានចែងទុកជាមុននៅក្នុងច្បាប់ព្រហ្មទណ្ឌជាធរមាននោះទេ ។

         ខ. លក្ខខ័ណ្ឌនៃបត្យាប័ន

  • ត្រូវមានអត្ថបទគតិយុត្ត ៖ បត្យាប័នត្រូវធ្វើឡើងតាមរយៈសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ គេមិនអាចធ្វើបានឡើង បើគ្មានសន្ធិសញ្ញាអន្តរជាតិរវាងប្រទេសមួយ នឹងប្រទេសមួយឡើយ ។
  • ទាក់ទងនឹងបត្យាប័នមានតែរដ្ឋបីប្រភេទដែលមានសិទ្ធិធ្វើបត្យាប័ន ៖

         - រដ្ឋដែលបទល្មើសបានប្រព្រឹត្តនៅក្នុងដែនដីរបស់ខ្លួន

         - រដ្ឋដែលបុគ្គលនោះមានសញ្ជាតិ

         - រដ្ឋរងគ្រោះ ឬ ខូចប្រយោជន៍ដោយសារបទល្មើស ។

  • លក្ខខណ្ឌទាក់ទងនឹងបទល្មើស ៖ បត្យាប័នអាចធ្វើទៅបាន លុះត្រាអំពើដែលត្រូវចោទប្រកាន់លើបុគ្គល ដែលគេទាមទារនោះ ជាបទល្មើសតាមច្បាប់របស់រដ្ឋធ្វើសំណើរផង និងតាមច្បាប់កម្ពុជាផង ។

         គ. នីតិវិធីនៃបត្យាប័ន ដំបូងរដ្ឋស្នើសុំត្រូវប្រគល់ពាក្យសុំធ្វើបត្យាប័នជូនរដ្ឋាភិបាលតាមផ្លូវទូត ។ ពាក្យសុំនេះត្រូវមានលិខិតបញ្ចាក់ភស្តុតាងអមជាមួយផងមកក្រសួងការបរទេស រដ្ឋមន្ត្រី ក្រសួងបរទេសបញ្ជូនពាក្យសុំឲ្យធ្វើបត្យាប័ន និងលិខិតបញ្ជាក់ភស្តុតាងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

៨៧- បទល្មើសមួយចាត់ទុកថាបានសម្រេច នៅពេលដែលវាមានគ្រប់ធាតុផ្សំនៃបទល្មើសពោលគឺ នៅពេលដែលជនល្មើសបានបំពេញនូវគោលដៅ និងគោលបំណងរបស់ខ្លួនបានសម្រេច ។

៨៨- ចំពោះបទល្មើសមិនបានសម្រេច ជាអំពើប្រព្រឹត្តដោយចេតនា ក៏ប៉ុន្តែអំពើប្រព្រឹត្តនោះ មិនទាន់ចប់នៅឡើយដោយសារមូលហេតុផ្សេងមកបង្អាក់សកម្មភាពនេះ ហើយក្រៅពីឆន្ទៈរបស់ជនល្មើស ។

៨៩- បំណងឧក្រិដ្ឋ គឺជាឆន្ទៈឆ្ពោះទៅរកការសម្រេចបទល្មើស ។ ពោលគឺជាសកម្មភាពដែលកើតចេញពីសតិឧក្រិដ្ឋជនបានសេចក្តីថា នៅពេលប្រព្រឹត្តបទល្មើស ជនល្មើសបានយល់ដឹងច្បាស់លាស់នូវចរិតគ្រោះថ្នាក់ដល់សង្គមនៃអំពើរបស់ខ្លួន ។

៩០- បទល្មើសត្រូវបានចាត់ថ្នាក់ជា៣ថ្នាក់គឺ ៖

  • បទឧក្រិដ្ឋ ជាបទល្មើសដែលមានទណ្ឌកម្មធ្ងន់ធ្ងរបំផុត ទោសដែលត្រូវដាក់ពន្ធនាគារមានរយៈពេលលើសពី៥ឆ្នាំ ដល់៣០ឆ្នាំ ឬដាក់ពន្ធនាគារអស់មួយជីវិត ។
  • បទមជ្ឈិម ជាបទល្មើសដែលមានទណ្ឌកម្មមធ្យម ទោសដែលត្រូវដាក់គុកមានរយៈពេលលើសពី៦ថ្ងៃដល់៥ឆ្នាំ។
  • បទលហុ ជាបទល្មើសដែលមានទណ្ឌកម្មស្រាលជាងគេ ។

         - ទោសដែលត្រូវដាក់ពន្ធនាគារមានរយៈពេលក្រោម ឬស្មើនឹង៦ថ្ងៃ ។

         - បទល្មើសត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login